

ការបំពេញកិច្ចការងារ មមាញឹក សំរាប់មនុសុ្សតែងតែមាន គ្រាន់តែតិចច្រើនទៅលើមនុស្សខុសៗគ្នា។ ទោះជាយ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាគួរតែបំពេញក្តីសុខជូនខ្លួនឯងដោយការធ្វើដំណើរកំសាន្តជាមួយក្រុមគ្រួសារ មិត្តភក្តិ មនុស្សជាទីស្រលាញ់ជាដើម។


យ៉ាងណាមិញសំរាប់ដំណើរកំសាន្ត លោកអ្នកតែងតែស្វែងរកកន្លែងស្នាក់នៅដែលមានផាសុខភាព អនាម័យ សុវត្ថិភាព ជាពុំខាន។ សំរាប់ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមណែនាំ សណ្ឋាគារមួយកន្លែងនៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប របស់យើងផ្ទាល់តែម្តង។



សណ្ឋាគារសិន្តាមុន្នី (Shinta Mani) ដ៏ល្អប្រណិតមួយនេះស្ថិតក្នុងទឹកដីខេត្តសៀមរាប មានការតុបតែងក្បួរក្បាច់រចនាបែបខ្មែរសម័យបុរាណ រួមបញ្ចូលការរចនាបែបសម័យថ្មី រំលេចចេញនូវភាពទាក់ទាញ និងផ្តល់នូវបទពិសោធន៍យ៉ាងល្អប្រពៃសម្រាប់អ្នកស្នាក់នៅ រួមទាំងចូលរួមចំណែកក្នុងការចែករំលែក និងកាត់បន្ថយ ភាពក្រីក្រមួយនៅក្នុងសង្គម តាមរយៈអង្ការមូលិធិសិន្តាមុន្នី (Shinta Mani Foundation) ដែលផ្តល់អាហារូបករណ៏ដល់សិស្សក្រីក្រ លើមុខជំនាញបដិសណ្ឋារកិច្ច ធ្វើអណ្តូងទឹកនៅតាមទីជនបទដាច់ស្រយាល ចែកជូន នូវសំភារះសិក្សា កង់ តាមសាលារៀន និងផ្តល់ជូនអាហារូបត្ថម្ភជារៀងរាល់ខែ សំរាប់គ្រួសារដែលគ្មានទីពឹង និងទទួលបណ្តុះបណ្តាល វគ្គសិក្សាខ្លីៗអំពីបច្ចេកទេសដាំនូវបន្លែសរីរាង្គនៅក្នុងសួនបន្លែធម្មជាតិ របស់ អង្ការមូលិធិសិន្តាមុន្នី (Shinta Mani Foundation) ។



សណ្ឋាគារសិន្តាមុន្នី (Shinta Mani) ផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះដល់ភ្ញៀវជាតិ និង អន្តរជាតិ រួសរាយរាក់ទាក់ យ៉ាងកក់ក្តៅ ក្នុងកំឡុងពេលស្នាក់នៅ រូមទាំងមានភោជនីយដា្ឋន ៣កន្លែងដែលមានឧជារសខុសៗគា្ន ទៅតាមចំនូលចិត្តរបស់ភ្ញៀវម្នាក់ៗដួចជាភោជនីយដា្ឋន ក្រយា Kroya ដែលបំរើមុខម្ហូបលក្ខណៈបែបខ្មែរទំនើប ស្តេកហៅស៍ Steak House ដែលបំរើមុខម្ហូបបែបអឺរ៉ុប និងភោជនីយដា្ឋន បៃតង Baitong ដែលបំរើមុខម្ហូបបែបចំរុះសាមញ្ញធម្មតា។



សណ្ឋាគារសិន្តាមុន្នី (Shinta Mani)មានចំនួនបីសណ្ឋាគារដែលមានទីតាំងជាប់គ្នា Bensley Collection – Shinta Mani Siem Reap, Shinta Mani Angkor និងShinta Mani Shack. ក្នុងសណា្ឋគារនិមួយៗមានបែងចែកប្រភេទបន្ទប់ខុសៗគ្នាមានដូចខាងក្រោម៖
Bensley Collection – Shinta Mani Siem Reap
- Pool Villa – 9
- Premium Pool Villa – 1
For Shinta Mani Angkor:
- Superior Garden – 7
- Superior Poolside – 3
- Superior Pool view – 8
- Deluxe Pool view – 14
- Deluxe Garden – 5
- Deluxe Living – 2
For Shintamani Shack
- Poolside Garden – 24
- Poolside View – 36
- Urban View – 2
- Jnr. Suit – 2
- Executive Suite – 2
សំរាប់ពត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ប្រចាំសណា្ឋគារនិមួយៗដូចខាងក្រោម៖
Bensley Collection
Shinta Mani Siem Reap – 063 969234Shinta
Mani Angkor – 063 964 123
Shinta Mani Shack – 063 967 885
សណ្ឋាគារសិន្តាមុន្នី (Shinta Mani)
វីដេអូ៖