បើទោះជាពេលនេះ នាងបានក្លាយជាម្ដាយគេ និងមានកូនភ្លោះពីរនាក់ហើយក្ដីក៏ Araya A. Hargate វ័យ៣៨ឆ្នាំ នៅតែរក្សាភាពស្រស់ស្អាតដដែល ។ នាងទើបបានធ្វើដំណើរទៅចូលរួមកម្មវិធីបង្ហាញម៉ូដលំដាប់ពិភពលោកនៅក្រុងប៉ារីស ប្រទេសបារាំង គឺកម្មវិធី Paris Fashion Week Haute Couture Fall/ Winter 2019 ។
ក្រៅពីបានសាងការចាប់អារម្មណ៍ដល់ហ្វ៊ែនៗអ្នកគាំទ្រតាមរយៈការបើកបង្ហាញខ្លួនក្នុងឈុត Finale ដ៏លេចធ្លោនោះ ឈុម ភូ ក៏បាននាំយកនូវឈុតស្អាតៗជាច្រើនទៀត ទៅបង្ហាញក្នុងកម្មវិធីនោះដោយនាងក៏បានបង្អួតសម្រស់ដ៏ស្អាត និងសិចស៊ីរបស់នាងនៅក្នុងកម្មវិធីនោះ ។
ក្នុងឈុតនីមួយៗរបស់នាង គឺមិនធ្វើឱ្យអ្នកចូលរួម និងអ្នកទស្សនាខកបំណងឡើយ ។ ចង់ឃើញឈុតស្អាតដែលនាងបង្ហាញនោះយ៉ាងណាតោះ! ទៅមើលទាំងអស់គ្នា !