បែកធ្លាយ​រូប​ពី​មុន​និង​ឥឡូវ​របស់​តារា​ស្រី​ថៃ​លំដាប់​ជួរ​មុខ​ទាំង​១០​រូប

0
1729

ថៃ ៖ នៅ​ក្នុង​សិល្បៈ​ថៃ​តួឯក​ស្រី​គឺ​ត្រូវ​មាន​រូបសម្បត្តិ​ស្រស់​ស្អាត​ទើប​អាច​ឈរជើង​ជា​តួឯក​បាន​យូរ ។ ពេល​នេះ​សូម​នាំ​លោក​អ្នក​ត្រឡប់​ទៅ​មើលរូប​ភាព​ពី​អតីតកាល នៅ​ពេល​ដែល​ពួក​នាង​ទើប​ចូល​សិល្បៈ​ដំបូង​ៗ​ទាំងអស់​គ្នា​!

1/. Patcharapa Chaichua វ័យ៤០ឆ្នាំ
នាង​ផ្ដើម​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ប្រកួត Miss Hack 1997​។ នាង​ជា​តារា​សម្ដែង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៧ ថៃ​។

2/. Araya A. Hargate វ័យ៣៨ឆ្នាំ
នាង​ចាប់ផ្ដើម​ចូល​សិល្បៈ​នៅ​ឆ្នាំ ១៩៩៨ ពី​កម្មវិធី​ប្រកួត Miss Motor Show មុន​នឹង​បាន​ក្លាយជា​តារា​ល្បី​ដូច​សព្វថ្ងៃ​។

3/.Janie Tienphosuwan វ័យ ៣៧ ឆ្នាំ
នាង​ចាប់ផ្ដើម​មាន​ស្នាដៃ​ក្នុង​វិស័យ​សិល្បៈ​ដំបូង​ក្នុង music video ដែល​មាន​ចំណងជើង​ថា​បទ «Only You» របស់ JR-Voy​។ សព្វថ្ងៃ​នាង​ជា​តារា​សម្ដែង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ ថៃ​។

4/. Chermarn Boonyasak វ័យ ៣៦ ឆ្នាំ
នាង​ចាប់ផ្ដើម​ចូល​សិល្បៈ​តាំងពី​អាយុ ១២ ឆ្នាំ​ម្ល៉េះ ដែល​បាន​សម្ដែង​ជា​តួឯក​ក្មេង​នៅ​ក្នុង​រឿង «Ngao Rahoo» ដែល​មាន​បងស្រី​បង្កើត​នាង​សម្ដែង​ជា​តួឯក​ស្រី​ផង​ដែរ​។ នាង​មាន​ម្ដាយ​ជា​អ្នក​ជំរុញ ចាប់​នាង​ទៅ​ពត់​ធ្មេញ តុបតែង​មុខ តុបតែង​ខ្លួន​ឱ្យ​ចូល​សិល្បៈ​។ បច្ចុប្បន្ន នាង​ជា​តួ​ស្រី​ដ៏​ស្រស់​ស្អាត​ដូច​ទេពអប្សរ និង​ជាតា​រា​ជួរ​មុខ​ផង​ដែរ​។

5/. Woranut Bhirombhakdi វ័យ ៣៨ ឆ្នាំ
នាង​ចាប់ផ្ដើម​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​រឿង «Pop Pee Fah» ក្នុង​ឆ្នាំ ១៩៩៥ នៅ​ប៉ុស្តិ៍​លេខ ៧ ថៃ​។ ក្រោយមក​នាង​ក៏​ជាប់​ជាតា​រា​តួ​ស្រី​លំដាប់​កំពូល ១ ក្នុង​ចំណោម ១០ ជាប់​ៗ​គ្នា​ពី ៤ ទៅ ៥ ឆ្នាំ​។

6/. Urassaya Sperbund វ័យ ២៦ ឆ្នាំ
នាង​ផ្ដើម​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ ២០០៧ ហើយ​ក៏​បាន​ចុះ​កុងត្រា​ជាមួយ​ប៉ុស្តិ៍​លេខ ៣ ថៃ និង​បាន​សម្ដែង​រឿង​ដំបូង «Peun See Long Hon» ដែល​ពេល​នោះ​នាង​និយាយ​ថៃ​មិនសូវ​ច្បាស់​ទេ ព្រោះ​នាង​ជា​កូនកាត់​។

7/. Usamanee Waitayanon វ័យ​៣១​ឆ្នាំ
នាង​ផ្ដើម​ចូល​សិល្បៈ​តាំងពី​អាយុ​បាន ៣ ខួប​ម្ល៉េះ ដោយ​បាន​ថត​ម៉ូ​ដែល សម្ដែង​រឿង​ភាគ ហើយ​ក្រោយមក​បាន​ក្លាយជា​តួឯក​ស្រី​ពេញលេញ​នៅ​ប៉ុស្តិ៍​លេខ​៧​។

8/.Praya Lundberg វ័យ ៣០ ឆ្នាំ
នាង​ចូល​សិល្បៈ​តាំងពី​អាយុ ១៤ ឆ្នាំ​។ នាង​ជា​កូនកាត់​ថៃ​-​ស្វី​ស​។ សព្វថ្ងៃ​នាង​ជា​តារា​សម្ដែង ម៉ូ​ដែល ពិធីករ និង​ជាតា​រា​ម្នាក់​ដែល​បាន​ទៅ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ព្រំ​ក្រហម​ពិភពលោក​ផង​ដែរ​។

9/. Davika Hoorne វ័យ ២៧ ឆ្នាំ
នាង​ចូល​សិល្បៈ​ក្នុង​វ័យ ១៧ ឆ្នាំ ដែល​ជា​តារា​សម្ដែង​នៅ​ប៉ុស្តិ៍​លេខ ៧​។ ភាគច្រើន​អ្នក​បានឃើញ​រូប​នាង​ក្នុង​រូប​បែប​ធម្មជាតិ​ៗ តែ​ពិតជា​ស្រស់​ស្អាត​។

10/.Ann Thongprasom វ័យ ៤២ ឆ្នាំ
នាង​ផ្ដើម​អាជីព​សិល្បៈ​តាំងពី​អាយុ ១២-១៣ ឆ្នាំ​ម្ល៉េះ តាម​រយៈ​ការ​ថត​ម៉ូ​ដែល មុន​នឹង​ក្លាយជា​តារា​សម្ដែង​កំពូល​ប្រចាំ​នៅ​ប៉ុស្តិ៍​លេខ​៣​។ នាង​មាន​ងារ​ជា «​រាជ​នី​នៃ​វិស័យ​សិល្បៈ​ថៃ​»​។ សព្វថ្ងៃ​នាង​ក៏​បាន​វិ​វត្ត​ខ្លួន​មក​ជា​ផលិតករ​កុន​ផង​ដែរ​៕

ប្រភព ៖ Women kapok , កែសម្រួល​ដោយ ៖ សំណាង