កាន់លុយតែ ៥ដុល្លារ ចូលលេងដូងទេរ ជិះកាយ៉ាកម៉ាសប្បាយ

0
3510

មិនជាកន្លែងដែលសំបូរមនុស្សទៅលេងទើបចម្លែក ដោយសារតែការចូលលេងនៅទីនោះគ្មានគិតលុយសំបុត្រថ្លៃចូលលេង ហើយពិសេសនោះ គឺថាបើមិនចង់ចំណាយអីសោះក៏បាន ចូលថតរូបបានម៉ាស៊េរី តែបើចង់សប្បាយម៉ាទំហឹងនោះ គឺថាយើងកាន់លុយតែ ៥ដុល្លារ ទិញសំបុត្រទូកកាយ៉ាកជិះលេងជាមួយមិត្តភ័ក្រ្ត ធានាហ្មងថាសប្បាយណាស់នៅទីនោះ ណាមួយមានសុវត្ថិភាពណាស់ មានអាវការពារសុវត្ថិភាព មានទូកល្បឿនលឿនចាំមើលការពារទៀត ចឹងមានអីបារម្ភទៀតគ្នាយើង។

រមណីយដ្ឋានដូងទេរស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

ទេសភាពដ៏ស្រស់ត្រកាលតាមដងព្រែកខេត្តកំពត រួមផ្សំជាមួយ សេវាកម្មបម្រើម្ហូបអាហារ និង​សកម្មភាពកម្សាន្តនៅលើ​ផ្ទៃ​ទឹកជា​ច្រើន រួម​មាន កីឡា​ជិះទូក​កាយៈ​គយគន់​ព្រៃ​ចាក ជិះ​ខ្សែរ៉ត​ឆ្លង​ដងព្រែក​ដ៏​រំជើប​រំជួល ជិះ​ក្ដារ​រំអិល​កោង​ខ្ពស់ ជិះទា​ ជិះទូកមើលទេសភាព យោល​ខ្សែពួរ​ និង​ហក់​ទឹក​ពី​លើ​ជណ្ដើរ​ជាដើម។

មិនតែប៉ុណ្ណោះរមណីយដ្ឋានដូងទេរក៏មានជាចម្ការផ្លែឈើ សួនផ្កា បារ៍​ខ្ពស់​ផុត​ដី​សង់​នៅ​ប៉ែក​ខាងឆ្វេង​ដៃ ភោជនីយដ្ឋាន​លើ​ឆ្នេរ​ និង​តុ​អាហារ​ក្រោម​ដើម​ដូង ព្រមជាមួយការបោះតង់ក្នុងតម្លៃ 5$ សម្រាប់អ្នកមានតង់ស្រាប់ និង 13$ សម្រាប់តង់និងសម្ភារៈស្រាប់ពីកន្លែងផ្ទាល់។ ពី ដូងទេរ ក៏មានរៀបចំជាការកក់ទុក តុសម្រាប់អង្គុយជាមួយម្ហូបអាហារ ៤ មុខ ដែលបានរៀបចំរួចជាស្រាច់ក្នុងតម្លៃ​ ៦០ដុល្លា តាមរយៈលេខទូរស័ព្ទ 096​ 248 333 4 ។

រមណីយដ្ឋានដូងទេរ
លេខទូរស័ព្ទ៖ 096​ 248 333 4
បើក៖
 ៨ព្រឹក​ ដល់ ១១យប់
ទីតាំង៖ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖​ https://her.is/2DglIwH