ថៃ៖ បើសិនជាឈុតធ្វើពីសូត្រឬឈុតថៃ ដែលធ្លាប់បានឃើញ Pancake ស្លៀកជាប្រចាំនោះ ក៏អាចនឹងស៊ាំភ្នែកសម្រាប់នាងទៅហើយ សម្រាប់តារាម៉ូដែល និងជាតារាមស្ដែង វ័យ៣១ឆ្នាំ ដែលមានឈ្មោះល្បីល្បាញ ។ តែសម្រាប់ពេលនេះវិញនាងក៏បានធ្វើឱ្យខ្លួនឯងប្លែកមួយកម្រិតទៀតព្រោះតែឈុតហែលទឹកសិចស៊ីរបស់នាងនោះឯង ។
រាល់ដងពេលដែល Pancake បានទៅដើរលេងនៅសមុទ្រសឹងតែមិនដែលឃើញនាងស្លៀកឈុតសិចស៊ីដូចតារាស្រីផ្សេងៗឡើយ ទើបធ្វើឱ្យនាងជាប់ឈ្មោះថា ជាតារាស្រីដែលតែងខ្លួនរៀបរយ ។ តែលើកនេះសឹងតែមិនគួរឱ្យជឿថា នាងបានបង្ហាញនូវរាងស្អាតសិចស៊ីក្នុងឈុតហែលទឹកចម្រុះពណ៌ជាច្រើនឈុតបែបនេះសោះ ហើយនាងបានថតក្នុងកាយវិការអង្គុយ និងគេង ជាលក្ខណៈម៉ូដែលតែម្ដង ព្រមជាមួយនឹងក្មួយស្រីឈ្មោះ អ័នឆ័ន ដែលទៅជាមួយផងដែរ ៕
ប្រភព ៖ sanook , កែសម្រួលដោយ ៖ សំណាង