ថៃ ៖ នៅក្នុងសិល្បៈថៃតួឯកស្រីគឺត្រូវមានរូបសម្បត្តិស្រស់ស្អាតទើបអាចឈរជើងជាតួឯកបានយូរ ។ ពេលនេះសូមនាំលោកអ្នកត្រឡប់ទៅមើលរូបភាពពីអតីតកាល នៅពេលដែលពួកនាងទើបចូលសិល្បៈដំបូងៗទាំងអស់គ្នា!
1/. Patcharapa Chaichua វ័យ៤០ឆ្នាំ
នាងផ្ដើមចូលសិល្បៈដំបូងតាមរយៈការប្រកួត Miss Hack 1997។ នាងជាតារាសម្ដែងនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។

2/. Araya A. Hargate វ័យ៣៨ឆ្នាំ
នាងចាប់ផ្ដើមចូលសិល្បៈនៅឆ្នាំ ១៩៩៨ ពីកម្មវិធីប្រកួត Miss Motor Show មុននឹងបានក្លាយជាតារាល្បីដូចសព្វថ្ងៃ។

3/.Janie Tienphosuwan វ័យ ៣៧ ឆ្នាំ
នាងចាប់ផ្ដើមមានស្នាដៃក្នុងវិស័យសិល្បៈដំបូងក្នុង music video ដែលមានចំណងជើងថាបទ «Only You» របស់ JR-Voy។ សព្វថ្ងៃនាងជាតារាសម្ដែងនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ។

4/. Chermarn Boonyasak វ័យ ៣៦ ឆ្នាំ
នាងចាប់ផ្ដើមចូលសិល្បៈតាំងពីអាយុ ១២ ឆ្នាំម្ល៉េះ ដែលបានសម្ដែងជាតួឯកក្មេងនៅក្នុងរឿង «Ngao Rahoo» ដែលមានបងស្រីបង្កើតនាងសម្ដែងជាតួឯកស្រីផងដែរ។ នាងមានម្ដាយជាអ្នកជំរុញ ចាប់នាងទៅពត់ធ្មេញ តុបតែងមុខ តុបតែងខ្លួនឱ្យចូលសិល្បៈ។ បច្ចុប្បន្ន នាងជាតួស្រីដ៏ស្រស់ស្អាតដូចទេពអប្សរ និងជាតារាជួរមុខផងដែរ។

5/. Woranut Bhirombhakdi វ័យ ៣៨ ឆ្នាំ
នាងចាប់ផ្ដើមចូលសិល្បៈដំបូងតាមរយៈរឿង «Pop Pee Fah» ក្នុងឆ្នាំ ១៩៩៥ នៅប៉ុស្តិ៍លេខ ៧ ថៃ។ ក្រោយមកនាងក៏ជាប់ជាតារាតួស្រីលំដាប់កំពូល ១ ក្នុងចំណោម ១០ ជាប់ៗគ្នាពី ៤ ទៅ ៥ ឆ្នាំ។

6/. Urassaya Sperbund វ័យ ២៦ ឆ្នាំ
នាងផ្ដើមចូលសិល្បៈដំបូងក្នុងឆ្នាំ ២០០៧ ហើយក៏បានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ ៣ ថៃ និងបានសម្ដែងរឿងដំបូង «Peun See Long Hon» ដែលពេលនោះនាងនិយាយថៃមិនសូវច្បាស់ទេ ព្រោះនាងជាកូនកាត់។

7/. Usamanee Waitayanon វ័យ៣១ឆ្នាំ
នាងផ្ដើមចូលសិល្បៈតាំងពីអាយុបាន ៣ ខួបម្ល៉េះ ដោយបានថតម៉ូដែល សម្ដែងរឿងភាគ ហើយក្រោយមកបានក្លាយជាតួឯកស្រីពេញលេញនៅប៉ុស្តិ៍លេខ៧។

8/.Praya Lundberg វ័យ ៣០ ឆ្នាំ
នាងចូលសិល្បៈតាំងពីអាយុ ១៤ ឆ្នាំ។ នាងជាកូនកាត់ថៃ-ស្វីស។ សព្វថ្ងៃនាងជាតារាសម្ដែង ម៉ូដែល ពិធីករ និងជាតារាម្នាក់ដែលបានទៅបង្ហាញខ្លួនក្នុងកម្មវិធីព្រំក្រហមពិភពលោកផងដែរ។

9/. Davika Hoorne វ័យ ២៧ ឆ្នាំ
នាងចូលសិល្បៈក្នុងវ័យ ១៧ ឆ្នាំ ដែលជាតារាសម្ដែងនៅប៉ុស្តិ៍លេខ ៧។ ភាគច្រើនអ្នកបានឃើញរូបនាងក្នុងរូបបែបធម្មជាតិៗ តែពិតជាស្រស់ស្អាត។

10/.Ann Thongprasom វ័យ ៤២ ឆ្នាំ
នាងផ្ដើមអាជីពសិល្បៈតាំងពីអាយុ ១២-១៣ ឆ្នាំម្ល៉េះ តាមរយៈការថតម៉ូដែល មុននឹងក្លាយជាតារាសម្ដែងកំពូលប្រចាំនៅប៉ុស្តិ៍លេខ៣។ នាងមានងារជា «រាជនីនៃវិស័យសិល្បៈថៃ»។ សព្វថ្ងៃនាងក៏បានវិវត្តខ្លួនមកជាផលិតករកុនផងដែរ៕

ប្រភព ៖ Women kapok , កែសម្រួលដោយ ៖ សំណាង