ស្តេកក៏ឆ្ងាញ់ អ្នកលក់ក៏សង្ហាទៀត ទួលទំពូងយើងហ្នឹងតើស៍ ៣ទៅ៥ដុល្លាញ៉ាំបានហើយ

0
2715

អ្នកនៅម្តុំទួលទំពូងស្គាល់ស្តេកថ្មីមួយកន្លែងនេះហើយនៅ? អ្នកលក់ពូកែទាំងចម្អិនរសជាតិឆ្ងាញ់ហើយ ថែមទាំងសង្ហាទៀតផង សម្រាប់តម្លៃវិញក៏សមរម្យទៀត ចាប់ពី៣ដុល្លា ដល់៥ដុល្លាញ៉ាំបានហើយ ស្តេកសាច់គោ សាច់ជ្រូក សាច់មាន់ មានមួយចប់។

ហាង  WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )

ឃើញថាស្តេកបច្ចុប្បន្នពេញនិយមខ្លាំងណាស់ សឹងតែគ្រប់ទីកន្លែងហើយ ចឹងថ្ងៃនេះណែនាំកន្លែងថ្មីមួយទៀតនៅម្តុំទួលទំពូងនេះឯង ឈ្មោះថា WTF ( With The Food ) ស្ថិតនៅផ្លូវ ៤៥៤ អ្នកលក់ជាជនជាតិបរទេស ពូកែចម្អិនណាស់រសជាតិក៏ឆ្ងាញ់ទៀត បើនិយាយពីរូបរាង្គសង្ហាមិនចាញ់តារាទេ (និយាយលេងតើស៍) តាមពិតទៅអ្វីដែលសំខាន់នោះគឺរសជាតិ ហើយនិងតម្លៃ ដោយសារនៅទីនោះ គឺស្តេកមានតម្លៃសមរម្យអាចទទួលយកបានរសជាតិក៏ឆ្ងាញ់ដែរ។

ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )

សម្រាប់អ្នកនិយមទទួលទានស្តេកអាចទៅរកសាកបានណា ស្តេកថ្មីមួយកន្លែងនេះ ស្តេកសាច់គោអូស្រ្តាលី សាច់មាន់ សាច់ជ្រូក ភ្លៅមាន់បំពង សុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក ចឹងកុំភ្លេចណាសាកម្តងមើល៍ ហាង WTF ( With The Food )

ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )
ហាង WTF ( With The Food )

ហាង WTF ( With The Food )
ទីតាំង៖ ផ្ទះលេខ 76 ផ្លូវSt 454 ទួលទំពូង
លេខទូរស័ព្ទ៖ 088 940 5247 ( English)
បើកលក់ចាប់ពីម៉ោង 12 ថ្ងៃត្រង់ ដល់ម៉ោង 8 យប់

វីដេអូ៖