ចិន ៖ ស្ថិតនៅក្នុងក្រសែភ្នែករបស់មហាជនមកជាយូរឆ្នាំ Yang Mi តារាល្បីរបស់ចិនដែលជឿថាបានឆ្លងកាត់ការខ្មាសអៀននៅមុខមហាជនរួចហើយដែរ ។
រូបភាពនោះជារូបភាពនាងបានស្លៀកឈុតឥតខ្សែ និងសំពត់ពណ៌ខ្មៅ មុននឹងជួបហេតុដែលនឹកស្មានមិនដល់ ។ នៅពេលដែលហ្វ៊ែនជានារីម្នាក់បានចូលមករកនាង តែកើតហេតុភ្ញាក់ផ្អើលដោយបានជ្រុលទៅចាប់ទាញអាវរបស់ Yang Mi ធ្លាក់ចុះមកដល់ចង្កេះ ធ្វើឱ្យឃើញអាវក្នុងឥតខ្សែចេញមក ។
ហេតុការណ៍នេះបានធ្វើឱ្យភ្ញាក់ផ្អើលនៅកណ្ដាលវង់ និងត្រូវបានគេថត ហើយវាអាចជាពេលមួយដែលខ្មាសគេបំផុតចាប់តាំងពីនាងចូលសិល្បៈក្នុងឆ្នាំ១៩៩១មក ។ Yang Mi បច្ចុប្បន្នមានអាយុ ៣២ ឆ្នាំហើយ នាងមើលទៅដូចជាខ្មាសគេណាស់ នាពេលដែលនាងបានប្រញាប់ប្រញាល់ទាញអាវរបស់នាងឡើងលើវិញដើម្បីបិទបាំងទ្រូងនាង ។
បើទោះជាឈុតក្នុងរបស់នាងបានបង្ហាញចេញមកហើយក្ដី តែនាងនៅតែសម្ដែងចេញនូវទស្សនៈវិជ្ជមានក្នុងលំដាប់ខ្ពស់របស់កំពូលតារាស្រីរូបនេះ ដោយនាងមិនបានហាមាត់បន្ទោសហ្វ៊ែននោះទេ តែនាងថែមទាំងបានថតរូបជាមួយហ្វ៊ែនៗតទៀតផង។ បែបនេះហើយទើបធ្វើឱ្យរឿងដែលនាងសម្ដែង «Legend of Fuyao» ចេញមកទទួលបានការគាំទ្រយ៉ាងខ្លាំង ៕
ប្រភព ៖ siamdara , កែសម្រួលដោយ ៖ សំណាង