ថៃ ៖ យុគសម័យនេះជាសម័យដែលតារាៗព្រមឈឺសាច់ក៏ព្រោះតែចង់ឱ្យខ្លួនស្អាតដោយការវះកាត់កែសម្ផស្សផ្សេងៗ ។ រឿងរាល់ឆ្នាំ សិល្បករទាំងនោះផ្ដើមធ្វើការកែសម្ផស្សយ៉ាងច្រើន ដែលវាមិនមែនជារឿងប្លែកទៅហើយសម្រាប់ស្ត្រីសម័យនេះ។ ឥឡូវទៅមើលទាំងអស់គ្នាថា តារាណាខ្លះបានធ្វើការកែសម្ផស្សរហូតដល់មើលលែងស្គាល់មុខពីមុនរបស់ខ្លួនឯងនោះ!
1/. Guzjung Jiraa
ពេលចុងក្រោយនេះមានអ្នកតាមដានពីភាពស្រស់ស្អាតរបស់នាងដោយការកែសម្ផស្សជាបន្តបន្ទាប់ ដែលនាងទើបតែបានបាញ់រំលាយខ្លាញ់មកជាង ៣ ខែ ធ្វើឱ្យមុខនាងស្អាតដូចក្មេងតែម្ដង។

2/. Vichuda Pindum
ជាតារាសម្ដែងស្រី វ័យ ៤២ឆ្នាំ ដែលបានហោះទៅធ្វើការកែសម្ផស្សមុខដល់កូរ៉េ ដោយភាពស្អាតរបស់នាងគឺនៅដដែល តែថែមមកវិញនូវការកម្ចាត់ភាពជ្រីវជ្រួញ ទើបនាងទៅកែសម្ផស្សប្រឆាំងនឹងភាពចាស់ ដោយការកែប្រែចំណុចផ្សេងៗ ធ្វើឱ្យនាងត្រឡប់មកនូវស្បែកស្រស់ថ្លា មើលទៅដូចកាលដែលនាងនៅក្មេងអ៊ីចឹង។

3/. Jessie Vard
នាងជាកូនកាត់អង់គ្លេស-អ៊ីស្លង់ វ័យ ២០ ឆ្នាំ នាងបានរស់នៅនៅទីក្រុងបាងកកពេលនៅក្មេង។ នាងបានធ្វើការកែច្រមុះ ហើយពេលប៉ុន្មានខែមុន នាងបានទៅកែដើមទ្រូង មកជា 450 cc ក៏ដើម្បីចង់ឱ្យដើមទ្រូងមើលទៅតឹងណែនល្អ តែនៅរក្សាភាពធម្មជាតិសម្រាប់នាង។ គិតមើលទៅ នាងជាជនជាតិអឺរ៉ុប ក៏នៅតែកែច្រមុះនិងដើមទ្រូងដោយមិនបិទបាំងឡើយ។

4/. Arisara Thongborisut
តារាសម្ដែង វ័យ ២៩ឆ្នាំ ភាពស្រស់ស្អាតរបស់នាងត្រូវទទួលស្កាល់ថាបានឆ្លងកាត់នូវការកែសម្ផស្សមកពិតមែន តែនឹងមិនធ្វើអ្វីច្រើនជាងនេះទៀតទេមើលទៅ។

5/. Rhatha Phongam
តារាសម្ដែង វ័យ ៣៦ ឆ្នាំ រូបនេះ អាចថាតារាដំបូងៗដែលព្រមធ្វើការវះកាត់កែសម្ផស្ស ទើបធ្វើឱ្យតារាជាច្រើនផ្សេងទៀតហ៊ានធ្វើការកែសម្ផស្សតាមជាច្រើនដែរ។ ចាប់ពីថ្ងៃនោះមកដល់ថ្ងៃនេះ នាងនៅតែស្រស់ស្អាត ដូចធម្មជាតិ ធ្វើឱ្យមើលទៅមិនដូចជាស្ត្រីដែលកែសម្ផស្សច្រើនហួសពេកនោះទេ។

6/. Lanlalin Tejasa Weckx
តារាសម្ដែង វ័យ ២៧ ឆ្នាំរូបនេះ បានហោះទៅធ្វើការវះកាត់កែសម្ផស្សនៅកូរ៉េ ដើម្បីទៅធ្វើខ្ទង់ច្រមុះថ្មី។

7/. Haru Suprakob
តារាសម្ដែង វ័យ ២៩ ឆ្នាំ រូបនេះវិញ ក៏បានទៅធ្វើការបន្តឹងស្បែកមុខដល់កូរ៉េដូចគ្នា៕

ប្រភព ៖ tvpoolonline , កែសម្រួលដោយ ៖ សំណាង