ឃើញនៅតាមចិញ្ចើមផ្លូវចឹងមែន ទោះមិនមែនកាហ្វេប្រេន តែរសជាតិឆ្ងាញ់មិនចាញ់កាហ្វេប្រេនៗក្នុងហាងទេ សំខាន់ពេលញ៉ាំទៅមានរសជាតិឆ្ងាញ់ តម្លៃក៏ធូរថ្លៃ គុណភាពទទួលយកបានទៀត គឺអូខេហើយ!
មិនមែនទាល់តែរបស់ថ្លៃទើបល្អនោះទេ កាហ្វេមិនប្រេនត្រឹមតែ ៣៥០០៛ ប៉ុន្តែមានរសជាតិឆ្ងាញ់ អ្វីដែលសំខាន់ អាស្រ័យលើការជ្រើសរើសគ្រឿងផ្សំល្អៗ និងបទពិសោធន៍របស់អ្នកឆុងផ្ទាល់តែម្តង តួរយ៉ាងសម្រាប់ហាង តយកាហ្វេគឺ ម្ចាស់ហាងសុទ្ធតែមានជំនាញក្នុងការឆុងកាហ្វេ ធ្វើអោយរសជាតិញ៉ាំទៅឆ្ងាញ់ បើនិយាយពីរសជាតិមិនចាញ់កាហ្វេក្នុងហាងនោះទេ មិនតែប៉ុណ្ណោះច្នៃបន្ថែមជាមួយផលិតផលទឹកដោះគោធីផតអ៊ិចស្ត្រាទៅ រឹតតែឈ្ងុយឆ្ងាញ់ជាប់មាត់។
ហាង តយកាហ្វេ គឺកាហ្វេចិញ្ចើមផ្លូវ ដែលមានទីតាំងនៅផ្លូវ ២៦១ សង្កាត់ទឹកល្អក់៣ គឺមានលក់កាហ្វេ និងភេសជ្ជៈគ្រប់មុខ តម្លៃក៏ធូរថ្លៃដែរ ចាប់ពី ៣៥០០៛ឡើងទៅ ក្រៅពីនោះភេសជ្ជៈថ្មីៗដូចជា៖ ផាសសិនសូដា (ត្រជាក់=5000៛) (ក្រឡុក=6000៛) ផាសសិនទឹកដោះគោ (ត្រជាក់=5000៛) (ក្រឡុក=6000៛) តែបៃតងក្រូចឆ្មារ =5000៛ តម្លៃមានចាប់ពី 3500៛ ដល់ 7000៛ ចឹងបើជិះកាត់អីអាចចូលសាកបានណាខ្ចប់ក៏បានញ៉ាំក៏បាន មានកន្លែងអង្គុយនៅខាងក្រៅក៏មាន ខាងក្នុងក៏មានដែរស្ងប់ស្ងាត់ស្រួលជជែកគ្នាណាស់!
ហាង តយកាហ្វេ
ទីតាំង៖ នៅផ្លូវ ២៦១ សង្កាត់ទឹកល្អក់៣ ទួលគោក
លេខទូរស័ព្ទ៖ 017 73 33 67 / 069 46 69 77
វីដេអូ៖