ហាងម៉ូតូកាហ្វេ ជាហាងដែលបង្កើតដោយស្នាដៃកូនខ្មែរ តែទទួលបានការគាំទ្រខ្លាំង បើកដំណើរការភ្លាមមានអតិថិជនពេញៗហាងភ្លែត មិនចាញ់ហាងប្រ៊េនដែលទិញមកពីបរទេសប៉ុន្មាននោះទេ ហើយសម្រាប់ Menu ប្រចាំហាងដែលលក់ដាច់បំផុតនោះគឺ ប្រភេទទឹកកកឈូស ទុរេន ចាប់លៀង តែបៃតងជាដើម ដែលសុទ្ធសឹងតែអ្នកនៅភ្នំពេញភាគច្រើនធ្លាប់បានភ្លក្សពីមុនមកហើយ ក៏ព្រោះតម្លៃ រសជាតិ ពិសេសនោះគឺស៊េរីភាពក្នុងការញ៉ាំជុំគ្នា ដោយអ្នកអាចញ៉ាំមួយជុំគ្នាបាន ៣ ទៅ៤នាក់ក៏បាន។



ហើយដោយសារតែមានការគាំទ្រច្រើនដូច្នេះហើយ ទើបថ្ងៃនេះ ឥឡូវនេះតែម្តងខាងហាង បានបញ្ចេញនៅប្រភេទទឹកកកឈូសថ្មី របស់ខ្លួនមួយមុខបន្ថែមទៀត ស្របពេលដែលរដូវកាលនេះ ផ្លែប័រនៅខេត្តមណ្ឌលគិរី មានផ្លែច្រើន និងជាខែដែលផ្លែប័រមានរសជាតិឆ្ងាញ់ សាច់លឿងល្អ ដូចផ្លែល្ពៅអញ្ជឹង គឺថាស្អិតល្មួតតែម្តង ហើយបានញ៉ាំជាមួយទឹកត្រជាក់ និងរសជាតិទឹកស្ករត្នោតខ្មែរ ប្រចាំហាងទៀតនោះ និយាយពីឆ្ងាញ់នោះ ហើយណាមួយទៀត ផ្លែប័រជាផ្លែឈើមួយដែលល្អសម្រាប់សុខភាពទៀត ចឹងចាំកាលទៀត មកសាកជុំមិត្តភ័ក្រ្តម្តងទៅ។



អូ៎ភ្លេចនៅមិនទាន់អស់ទេ ផ្លែប័រមិនមែនច្នៃញ៉ាំបានតែជាមួយទឹកកកឈូសមួយមុខនោះទេ សម្រាប់កាហ្វេក៏អាចញ៉ាំជាមួយកាហ្វេបានដែរ ហើយមិនតែប៉ុណ្ណោះ កាហ្វេប័រ នេះកំពុងទាក់ទាញជាខ្លាំងនៅហាងម៉ូតូកាហ្វេ ក៏ព្រោះតែរសជាតិរបស់វាប្លែក ថ្មីស្រឡាងតាហ្មង ទាំង Admin ក៏ចូលចិត្តដែរ ពិសេសនោះគឺ ញ៉ាំដោយមិនប្រើទុយោទៀតនោះ គឺថា ជាតិណាស់ ជាតិសាហាវ និយាយទៅ។ បន្ថែមពីលើនេះទៅទៀត សម្រាប់ហាងម៉ូតូកាហ្វេក៏បានបន្ថែមនូវ មុខម្ហូប ជាអាហារសម្រន់ ជាមុខថែមទៀតផង សម្រាប់បំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។




ហាង ម៉ូតូកាហ្វេ
Tel: 023 217 453
ទីតាំង៖ ផ្លូវ៤០២កែង ផ្លូវ១៨៥ ទល់មុខសាលាAISអាគារពណ៌ស ក្បែរ វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ
វីដេអូ