មួយបទរបស់ Adda ត្រូវ រ៉េត ស៊ូហ្សាណា ធ្វើអោយអ្នកទស្សនិកជន The Voice Cambodia ភ្ញាក់ផ្អើល

Suzana Reth - The Voice Cambodia

0
18992
Suzana Reth

រ៉េត ស៊ូហ្សាណា បានធ្វើអោយទស្សនិកជន ជាច្រើនគាំទ្ររូបនាង ហើយ​ក៏​មាន​ទស្សនិកជន​​ជា​ច្រើន​ណាស់​ដែរ ដែលបានសំនូម​ពររូបនាងអោយ ច្រៀង​ចំរៀង​ជា​ភាសា​ជាតិ​ជំនួស ភាសា​ដទៃ តែ​ជា​ច្រើនសប្តាហ៍ហើយ​ដែល​រូប​កញ្ញាមិនបានធ្វើ តាម​ទស្សនិកជន​សំណូមពរ​នោះ​ទេ។ ពោលគឺ កញ្ញាបាន​ច្រៀង​ចំរៀង​ជា​ភាសា​បរទេស ក្នុងវគ្គ Live Show ចំនួន ៣សប្តាហ៍​កន្លង​មក​ហើយ ដែល​ជា​ហេតុ​ធ្វើ​អោយ​ទស្សនិកជន​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​បង្ហាញ ខ្លួន​របស់​កញ្ញានៅលើឆាកតន្រ្តី The Voice Cambodia មួយនេះ។ ប៉ុន្តែ​សំរាប់ការ​ប្រលង​ប្រជែង ក្នុងវគ្គ Live Show សប្តាហ៍ទី ៤ កាល​ពី​យប់​មិញនេះ រូបកញ្ញាបានធ្វើអោយទស្សនិកជនជាច្រើនមាន​ភាព​សប្បាយ​ចិត្ត និង មាន​ភាព​ភ្ញាក់ផ្អើល ជា​ខ្លាំងចំពោះ​ការបង្ហាញ សមត្ថភាពច្រៀងចំរៀង ជាភាសាជាតិរបស់ រ៉េត ស៊ូហ្សាណា ដែល​រូបនាង​មិន​ធ្លាប់ច្រៀង​សោះ តាំងពីចាប់ផ្តើមប្រលង The Voice Cambodia រដូវកាលនេះ ។

Suzana Rethមួយបទរបស់ Adda ត្រូវ រ៉េត ស៊ូហ្សាណា យកមកច្រៀងនោះគឺ​មាន​ចំណង​ជើង​ថា “នៅទីនេះមានមនុស្សខូចចិត្ត” ដែលជា​បទ​ចំរៀង​ដ៏ល្បី ក្នុងចិត្តយុវវ័យ។ ចង់ដឹងថាតើ កញ្ញា រ៉េត​ ស៊ូហ្សាណា ច្រៀង​បាន​ពិរោះ​ដល់​កំរិត​ណា​នោះ​សូម​​ទស្សនា និង​ស្តាប់ ជា​មួយ​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=oZh-FhXL1lU

 

ខាងក្រោមនេះជាវីដេអូ ប្រកាសលទ្ធផល The Voice Cambodia សំរាប់សប្តាហ៍ទី ៤

https://www.youtube.com/watch?v=iFp4mHI1LfY

https://www.youtube.com/watch?v=1tKN9EZe8-I