រ៉េត ស៊ូហ្សាណា បានធ្វើអោយទស្សនិកជន ជាច្រើនគាំទ្ររូបនាង ហើយក៏មានទស្សនិកជនជាច្រើនណាស់ដែរ ដែលបានសំនូមពររូបនាងអោយ ច្រៀងចំរៀងជាភាសាជាតិជំនួស ភាសាដទៃ តែជាច្រើនសប្តាហ៍ហើយដែលរូបកញ្ញាមិនបានធ្វើ តាមទស្សនិកជនសំណូមពរនោះទេ។ ពោលគឺ កញ្ញាបានច្រៀងចំរៀងជាភាសាបរទេស ក្នុងវគ្គ Live Show ចំនួន ៣សប្តាហ៍កន្លងមកហើយ ដែលជាហេតុធ្វើអោយទស្សនិកជនមួយចំនួន មិនសប្បាយចិត្តជាមួយការបង្ហាញ ខ្លួនរបស់កញ្ញានៅលើឆាកតន្រ្តី The Voice Cambodia មួយនេះ។ ប៉ុន្តែសំរាប់ការប្រលងប្រជែង ក្នុងវគ្គ Live Show សប្តាហ៍ទី ៤ កាលពីយប់មិញនេះ រូបកញ្ញាបានធ្វើអោយទស្សនិកជនជាច្រើនមានភាពសប្បាយចិត្ត និង មានភាពភ្ញាក់ផ្អើល ជាខ្លាំងចំពោះការបង្ហាញ សមត្ថភាពច្រៀងចំរៀង ជាភាសាជាតិរបស់ រ៉េត ស៊ូហ្សាណា ដែលរូបនាងមិនធ្លាប់ច្រៀងសោះ តាំងពីចាប់ផ្តើមប្រលង The Voice Cambodia រដូវកាលនេះ ។
មួយបទរបស់ Adda ត្រូវ រ៉េត ស៊ូហ្សាណា យកមកច្រៀងនោះគឺមានចំណងជើងថា “នៅទីនេះមានមនុស្សខូចចិត្ត” ដែលជាបទចំរៀងដ៏ល្បី ក្នុងចិត្តយុវវ័យ។ ចង់ដឹងថាតើ កញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងបានពិរោះដល់កំរិតណានោះសូមទស្សនា និងស្តាប់ ជាមួយវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=oZh-FhXL1lU
ខាងក្រោមនេះជាវីដេអូ ប្រកាសលទ្ធផល The Voice Cambodia សំរាប់សប្តាហ៍ទី ៤
https://www.youtube.com/watch?v=iFp4mHI1LfY
https://www.youtube.com/watch?v=1tKN9EZe8-I