តោះកៀកថ្ងៃបុណ្យអ៊ុំទូកហើយ ថ្ងៃឈប់សម្រាកក៏មានច្រើនដែរ ហើយចុះបានរកកន្លែងសម្រាប់ញ៉ាំអីជួបជុំគ្នាហើយរឺនៅ បើមិនទាន់ទេថ្ងៃនេះ Admin សូមណែនាំទៅកាន់ហាងមួយកន្លែងនោះគឺ ហាងតុងតុងបុកអស់ស្ទះ គ្រាន់តែលឺឈ្មោះក៏ដឹងតែមិនធម្មតាដែរជាពិសេសសម្រាប់កញ្ញាៗដែលចូលចិត្តញ៉ាំបុកល្ហុង ព្រោះថាមានទាំងរសជាតិបែបថៃ និងឡាវ ឆ្ញាញ់សាហាវកប់ដាក់មួយណាក៏ត្រូវចិត្តដែរ។
Admin សូមបង្ហើបមុខម្ហូបប្រចាំហាងអោយអង្រួនបេះដូងនោះគឺមានបុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ បើនិយាយពីពេលល្ងាចវិញគឺថាភ្ញៀវពេញៗហាង ដោយជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗដែលមានក្នុងហាង ហើយនិងមានCooktailដែលអ្នកគ្រប់គ្នាអាចអង្គុយផឹកជាមួយ ការស្ដាប់ចម្រៀងបែបបុរាណ និងគយគន់ការដេគ័រក្នុងហាងដែលស្ថិតក្នុងទស្សវត្ស៦០ គឺថាពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន។
បើនិយាយពីសេវាកម្មគឺពិតជាលឿនរហ័ស ចំពោះម្ចាស់ហាង និងបុគ្គលិកមានភាពរួសរាយរាក់ទាក់យ៉ាងខ្លាំងជាមួយអតិថិជន។ តោះនៅចាំអីទៀតណាត់គ្នាអោយហើយមក ស្រូតៗទៅម្ហូបឆ្ងាញ់ សេវាកម្មល្អ ហាងស្អាតមានផាសុកភាព គឺមាននៅហាងតុងតុងបុកអស់ស្ទះ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ហាង តុងតុងបុកអស់ស្ទះ
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ៥៥ ទល់មុខខុនដូ៣៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 070 700 057 / 093 919 998
វីដេអូ