ការសង្កេតឃើញថា យុវវ័យនាពេលសព្វថ្ងៃនេះ ភាគច្រើនពេលល្ងាច មិនថាបុគ្គលិកទើបចេញពីធ្វើការ ឬសិស្សនិស្សិតចេញពីរៀន ក៏ដោយ កម្របាយផ្ទះណាស់គឹតែងតែស្វែងរកកន្លែងញ៉ាំអាហារសម្រន់មួយចំនួនដែលប្លែកៗ ដូចជាគ្រឿងអាំង ចៀន ចំហុយ ដែលពួកគេកម្របានធ្វើញាំុនៅផ្ទះ ។ ប៉ុន្តែថ្ងៃនេះ KSPG.TV សូមនាំប្រិយមិត្តទៅភ្លក់សាច់ជ្រូកចង្កាក់អាំងបែបថៃម្ដងមើល ដោយមិនចាំបាច់ទៅដល់ប្រទេសថៃទេ ធានាប្លែកមាត់ឆ្ងាញ់ខុសពីសាច់ចង្កាក់ផ្សេងទៀត ត្រង់ថា ម្ចាស់ហាងមានទឹកជ្រលក់ដែលមានការផ្សំគ្រឿងពិសេសប្រចាំ ហាងគាត់តែ ម្តង ដើម្បីអោយមានរសជាតិកាន់តែពិសេសថែមមួយកំរិតទៀត។ កុំទាន់អាល់ជឿ KSPG.TV អី ! ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណាទៅសាកញ៉ាំផ្ទាល់ដោយខ្លួនឯងម្ដងមើល ។
បន្ថែមពីលើនេះ ក៏មានមុខម្ហូបឆ្ងាញ់បែបថៃៗដទៃ ទៀតដូចជា បុកល្ហុងបែបថៃ ស្លាបមាន់រសជាតិពិសេស ក្តាម បង្គាអប់ និងមានជាច្រើនមុខទៀត ។ ហាង Volcano Meatball សាខាក្រោយសាលា វ៉ាន់ដា មានលក់ដុំ និងរាយ នូវសាច់ជ្រូកចង្កាក់ខាងលើ ។ សំរាប់អាស័យដ្ឋានស្ថិតនៅ #38, Street402, Sangkat Tom nup tek, Khann Chamkamorn, Phnom Penh(Cambodia) សាខាក្រោយសាលាវ៉ាន់ដា ។