ទប់ទឹកមាត់មិនបានមែន? សាច់ជ្រូកចង្កាក់ អាំងបែបថៃរសជាតិប្លែក

0
3506
សាច់ជ្រូកចង្កាក់អាំងបែបថៃ
សាច់ជ្រូកចង្កាក់អាំងបែបថៃ

ការសង្កេតឃើញថា​ យុវវ័យនាពេលសព្វថ្ងៃនេះ​ ​ភាគ​ច្រើន​ពេល​ល្ងាច មិន​ថា​បុគ្គលិក​ទើប​ចេញ​ពី​ធ្វើ​ការ ឬ​សិស្ស​និស្សិត​ចេញ​ពី​រៀន ​ក៏​ដោយ ​កម្រ​បាយ​ផ្ទះ​ណាស់​គឹតែងតែស្វែងរកកន្លែង​ញ៉ាំ​អាហារ​សម្រន់​មួយចំនួនដែលប្លែកៗ ​ដូចជា​គ្រឿង​អាំង​ ចៀន​ ចំហុយ ដែល​ពួកគេ​កម្រ​បាន​ធ្វើញាំុនៅផ្ទះ ។ ប៉ុន្តែថ្ងៃ​នេះ KSPG.TV ​សូម​នាំ​ប្រិយមិត្ត​ទៅ​ភ្លក់​សាច់ជ្រូកចង្កាក់អាំងបែបថៃម្ដងមើល ដោយមិនចាំបាច់ទៅដល់ប្រទេសថៃទេ ធានា​ប្លែក​មាត់​ឆ្ងាញ់​ខុស​ពីសាច់ចង្កាក់ផ្សេងទៀត ត្រង់​ថា ​ម្ចាស់ហាងមានទឹកជ្រលក់ដែលមានការផ្សំគ្រឿងពិសេសប្រចាំ ហាងគាត់តែ ម្តង ​ដើម្បី​អោយមានរសជាតិកាន់តែពិសេស​ថែម​មួយកំរិតទៀត។ កុំ​ទាន់​អាល់​ជឿ KSPG.TV​ អី ! ចង់​ដឹង​ថា​ឆ្ងាញ់​ប៉ុណ្ណា​ទៅ​សាក​ញ៉ាំ​ផ្ទាល់​ដោយ​ខ្លួន​ឯង​ម្ដងមើល ។

បន្ថែមពីលើនេះ​ ក៏មានមុខ​ម្ហូប​​ឆ្ងាញ់បែបថៃៗ​ដទៃ​ ទៀ​ត​ដូច​ជា​ បុកល្ហុងបែបថៃ ស្លាបមាន់រសជាតិពិសេស ក្តាម បង្គាអប់ និងមានជាច្រើនមុខទៀត ។ ហាង Volcano Meatball សាខាក្រោយសាលា​ វ៉ាន់ដា មានលក់ដុំ និង​រាយ នូវសាច់ជ្រូកចង្កាក់ខាងលើ ។ សំរាប់អាស័យដ្ឋានស្ថិតនៅ #38, Street402, Sangkat Tom nup tek, Khann Chamkamorn, Phnom Penh(Cambodia)​ សាខាក្រោយសាលាវ៉ាន់ដា ។

បុកល្ហុងជើងទា
បុកល្ហុងជើងទា
ក្តាមអប់ BBQ
ក្តាមអប់ BBQក្តាមអប់
ស្លាបមាន់អាំង BBQ
ស្លាបមាន់អាំង BBQ