អ្នកគ្រប់គ្នាប្រាកដជាដឹងហើយ ថាជារៀងរាល់ឆ្នាំ តែងតែមានទិវាអ្នកម្តាយ ប៉ុន្តែមិត្តទាំងអស់គ្នា មានដឹងអត់ថា ពិភពលោកយើងក៏មានប្រារព្ធ ទិវាលោកឪពុក ផងដែរ។ក្នុងក្រុមគ្រួសារនីមួយៗដែលមានសុភមង្គលរមែងមាន លោករូបលោកអ្នកមានគុណរបស់យើងទាំង២ គឺអ្នកម្តាយ និងលោកឪពុក។ អ្នកម្តាយ គឺគាត់មានគុណក្នុងការ ពរពោះយើងរយៈពេល 9ខែ 10ថ្ងៃ ជាអ្នកផ្តល់កំណើតយើង ប៉ុន្តែ ក៏មានមនុស្សម្នាក់ទៀត ដែលយើងតែងហៅ ថាលោកឪពុក ជាអ្នកដែលបង្រៀន ណែនាំ ការពារ យើងមួយរូបដែរ។ ដោយមូលហេតុនេះខាងលើនេះហើយ ទើបគេបង្កើតអោយមានថ្ងៃ ទិវាលោកឪពុក នេះមកដើម្បីជាការដឹងគុណដល់គាត់។

តួយ៉ាង គេបានកំណត់យកថ្ងៃទី 19 ខែមិថុនា គឺជាទិវាលោកឪពុក។ រឹតតែពិសេសមួយកំរិតទៀតនោះ សំរាប់ ហាង Central Mall ក៏បានបង្កើតនូវកម្មវិធីពិសេសមួយសំរាប់ចូលរួមក្នុងនោះ ផងដែរ គឺប្រសិនបើ អតិថិជន ចំណាយអស់100ដុល្លារ ឡើងទៅ និងទទួលបាននូវនំខេក សំរាប់ជូនលោកឪពុកជាទីស្រលាញ់របស់អ្នកពី ហាង Tous Les Jours មួយដោយមិនគិតថ្លៃ។ សូមកុំភ្លេចជូនពរលោកឪពុករបស់អ្នក ក្នុងទិវានោះទាំង អស់គ្នាណា ។

វីដេអូខាងក្រោមគឺ បង្ហាញពីទឹកចិត្ត របស់លោកឪពុក ។
ប្រភពពី YouTube Channel FamilyShare.com