និយាយលេងសើចអី ចង់ញ៉ាំបុកល្ហុងហិរៗឆ្ងាញ់សាហាវគឺមាននៅ ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង

0
1746

កន្លងមកនរណាមិនល្បីជាមួយទឹកដៃ ដ៏ប៉ិនប្រសប់របស់បងប្អូនស្រីដ៏ស្រស់ស្អាតទាំង២ ដែលពូកែធ្វើម្ហូបឆ្ងាញ់ៗ ជាពិសេសនោះគឺបុកល្ហុងតែម្ដង។ ដោយសារតែម្ហូបមានរសជាតិឆ្ងាញ់ មានការគាំទ្រពីអតិថិជនច្រើន ពេលនេះ​ ហាង Two Sister បុកល្ហុង ក៏បានបើកសាខាថ្មីរបស់ខ្លួន នៅផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

អូហូ តែប៉ុណ្ណេះមិនថាសិស្សនិស្សិតនៅសាកលវិទ្យាល័យភ្នំពេញ អ្នកធ្វើការនៅម្ដុំនោះ ចង់ញ៉ាំអីឆ្ងាញ់លែងលំបាកហើយអោយតែបានមកដល់ ហាង Two Sister បុកល្ហុង ព្រោះថាក្នុងហាងមានលក់ម្ហូបជាច្រើនដូចជា៖ នំបញ្ចុក៣សាសន៍ (ខ្មែរ ថៃ វៀតណាម) ម្ហូបគ្រឿងសមុទ្រជាច្រើនមុខ និងពិសេសជាងគេនោះគឺបុកល្ហុងតែម្តង។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ណ្ហើយ ដឹងតែឆ្ងាញ់មាត់ហើយ និយាយមែនអោយតែមកញ៉ាំ ជាពិសេសទៀតនោះគឺតម្លៃក៏សមរម្យថែមទៀត ដោយមានចាប់ពី៦០០០៛ ឡើងទៅ។ ពិសេសយ៉ាងហ្នឹងៗហើយ នៅចាំអីទៀត បបួលគ្នាមកញ៉ាំមកណាជុំគ្នាមកណា ធានាថាពេញចិត្តពេញថ្លើមហ្មង៕

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២ៈ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១ៈ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ

វីដេអូ៖