កន្លងមកនរណាមិនល្បីជាមួយទឹកដៃ ដ៏ប៉ិនប្រសប់របស់បងប្អូនស្រីដ៏ស្រស់ស្អាតទាំង២ ដែលពូកែធ្វើម្ហូបឆ្ងាញ់ៗ ជាពិសេសនោះគឺបុកល្ហុងតែម្ដង។ ដោយសារតែម្ហូបមានរសជាតិឆ្ងាញ់ មានការគាំទ្រពីអតិថិជនច្រើន ពេលនេះ ហាង Two Sister បុកល្ហុង ក៏បានបើកសាខាថ្មីរបស់ខ្លួន នៅផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL ។



អូហូ តែប៉ុណ្ណេះមិនថាសិស្សនិស្សិតនៅសាកលវិទ្យាល័យភ្នំពេញ អ្នកធ្វើការនៅម្ដុំនោះ ចង់ញ៉ាំអីឆ្ងាញ់លែងលំបាកហើយអោយតែបានមកដល់ ហាង Two Sister បុកល្ហុង ព្រោះថាក្នុងហាងមានលក់ម្ហូបជាច្រើនដូចជា៖ នំបញ្ចុក៣សាសន៍ (ខ្មែរ ថៃ វៀតណាម) ម្ហូបគ្រឿងសមុទ្រជាច្រើនមុខ និងពិសេសជាងគេនោះគឺបុកល្ហុងតែម្តង។



ណ្ហើយ ដឹងតែឆ្ងាញ់មាត់ហើយ និយាយមែនអោយតែមកញ៉ាំ ជាពិសេសទៀតនោះគឺតម្លៃក៏សមរម្យថែមទៀត ដោយមានចាប់ពី៦០០០៛ ឡើងទៅ។ ពិសេសយ៉ាងហ្នឹងៗហើយ នៅចាំអីទៀត បបួលគ្នាមកញ៉ាំមកណាជុំគ្នាមកណា ធានាថាពេញចិត្តពេញថ្លើមហ្មង៕






ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២ៈ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១ៈ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ
វីដេអូ៖