ជានិច្ចជាកាលគ្រប់ៗគ្នាតែងតែមានការរវល់ម្តងម្កាលហើយ ជាមួយគ្រួសារ ក្រុមការងារឬ មិត្តភក្តិជាដើម ក្នុងនោះផងដែរអ្នកទាំងអស់គ្នាប្រាកដជារៀងជ្រុលម៉ោងចូលផ្ទះហើយមែនអត់? ឬក៏ពេលខ្លះនឹកឃ្លានអ្វីប្លែកៗលែងជាបញ្ហាទៀតហើយ! លើកក្រោយដើរលេងជ្រុលម៉ោងអីមករកទីនេះបាន កុំអោយឃ្លានរបស់ញុាំពិបាករកទៀត ហាង ២ទីតាំងនេះ លក់ទល់ភ្លឺ មានភ្ញៀវពេញៗហាងលក់ដាច់ខ្លាំងថែមទៀតផង។ ចឹងមកតាមដានអត្ថបទខាងក្រោមដើម្បីស្គាល់ពីទីតាំង ។
ហាង សៀវម៉ៃរាត្រី
ជាការពិតណាស់សម្រាប់បុរសយើងរួមទាំងមិត្តនារីៗខ្លះផងដែរ ជានិច្ចជាកាលតែងតែមានកម្មវិធីផ្សេងៗជួបជុំមិត្តភ័ក្របងប្អូនម្តងម្កាលហើយ និងពេលខ្លះភ្លេចខ្លួនដាក់ជ្រុលបន្តិចក៏មាន ជាក់ស្តែងពេលស្រវឹងស្រឿងៗ វិញអ្នកប្រាកជាគិតថានិងរកអាហារញុាំដើម្បីបន្សាបការស្រវឹងហើយ មោះចឹង សៀវម៉ៃរាត្រីជួយបាន
ហាងសៀវម៉ៃរាត្រី
Tel៖ 098 434 444
ទីតាំង៖ ផ្ទះលេខ 310 ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ
ហាង Street Food Market
ហាង Street Food Market អស់កង្វល់សម្រាប់អ្នកឃ្លានអាហារពេលយប់ ឬដើរលេងយប់ជ្រៅនឹកឃ្លានអាហារបែបជប៉ុន ថៃ ខ្មែរ រកចង់រកន្លែងជួបជុំគ្នាលក្ខណៈគ្រួសារ មិត្តភក្តិញ៉ាំស្រាបៀរត្រជាក់ៗ ម្ហូបឆ្ងាញ់ៗដឹងតែត្រូវចិត្តហើយ ម្ហូបអីក៏មានដែរ ដូចជា៖ អយស្ទ័រ សារំាងហេរ មាន់ដុត បុកល្ហុងក្តាមសេះ គ្រឿងសមុទ្រស្រស់ ឬម្ហូបកម្មង់ គ្រឿងក្លែមគ្រប់មុខ សុទ្ធតែមានរសជាតិឆ្ងាញ់ ចឹងៗហើយរំលងម៉េចកើត។
ហាង Street Food Market
ទីតាំង៖ ផ្លូវលេខ 396 ក្រេាយស្ថានទូតរុស្សី ម្តុំកោះពេជ្រ នៅជាន់ទី១ ខាងលេី bottom up
លេខទូរស័ព្ទ៖ 012 97 52 69