ចូលដល់ថ្ងៃនេះគឺថា ម្នាក់ៗគឺទ្រលាន់ម្ហូបសែនហើយមែនអត់ សម្លចាប់ឆាយ មាន់ ទា ជ្រូកខ្វៃអីមិនបាច់យកមកឃើញទេ ចឹងដើម្បីកុំអោយទ្រលាន់ មកមើលមុខម្ហូប នៅក្នុងហាង ៤កន្លែងនេះ ក្រែងនឹកឃ្លាន មោះចូលមើលមុខម្ហូបប្រចាំហាងនីមួយៗ ចូលចិត្តមួយណាណាត់មិត្តភក្តិដែលមិនបានទៅស្រុកដូចគ្នាមកញុាំអោយណាណីម្តងទៅ!
ហាង នំបញ្ចុក
សម្រាប់អាហារពេលព្រឹកអ្នកនៅម្តុំផ្លូវ២០០៤ មិនបាច់ទៅណាឆ្ងាយទេ និយាយទៅសម្រាប់រសជាតិនំបញ្ចុកវិញគឺ មានគ្រប់រសជាតិ គ្រប់មុខ សម្លអីក៏បានដែរ ហើយសម្រាប់ទីតាំងវិញធំទូលាយ ស្រួលសម្រាប់ការជជែកពិភាក្សាការងារផ្សេងៗ


ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ2004 ទល់មុខសាលាអន្តរជាតិណ័រប្រិជ
លេខទូរស័ព្ទ៖ 010 609 809 / 093 891 816
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ដកចិត្តម្តេចបានបើឆ្ងាញ់ជាប់មាត់ចឹងហ្នឹង! ប្លែកមាត់ទៀតហើយ ហាងនំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថាមានរសជាតិឆ្ងាញ់នោះ ពេលនេះបានថែមមុខម្ហូបថ្មី គុយទាវសាច់ចិញ្ច្រាំពិសេស និង មីគោកសាច់ចិញ្ច្រាំ។


ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរស័ព្ទ៖ 017 447 333 | 010 542 222
ទីតាំង៖ នៅ ផ្ទះលេខ 17Eo ផ្លូវលេខ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ ( គុយទាវ)
បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៨ យប់ ( នំបញ្ចុក )
ហាង Food House
មិនថាល្ងាចនេះ រឺពេលណាទេ បើមិនដឹងទៅណាទេ Admin ថាគួរតែទៅ Food House(Moto Cafe) ព្រោះថាមិនចេះខ្វះអីញ៉ាំនោះទេ ហើយពេលនេះក៏មានមុខម្ហូបថ្មីៗហិរៗញ៉ាំហើយស្រក់ញើសតក់ៗថែមទៀត គឺថាអោយតែបានភ្លក់ដឹងតែពេញចិត្តពេញថ្លើមហើយ ជាពិសេសអ្នកចូលចិត្តញ៉ាំហិរហ្នឹងហ្មង។


ហាង Food House (Moto Cafe)
លេខទូរសព្ទ៖ 078 990 866 / 023 217 453 / 093 962 604
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥
ហាង MOOL
ឃើញនៅហ្នឹងភ្នែកចឹងហើយ! ទោះនៅផ្ទះ ឬកន្លែងធ្វើការក៏ពិបាកទ្រាំដែរជឿទៅ លេងសើចផ្លូវចិត្តឪមីអូន ម៉ែមីអូនពេកហើយ ពងទាកូនដុតទឹកអំពិលទុំ រសជាតិថ្មីចែស ធានាថាមិនធ្លាប់បានសាកពីមុនមកទេ មុខម្ហូបថ្មីរបស់ហាង MOOL តោះទៅសម្ពោធរសជាតិថ្មីមុនគេម្តងមើល៍ម៉េចដែរ។


ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62