និយាយរឿងសាច់អាំងទឹកកាពិ ប្រាកដណាស់គឺច្បាស់ជានឹកឃើញដល់ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ជាក់ជាមិនខាន ព្រោះថាទីនេះមាននូវសាច់អាំង និងគ្រឿងសមុទ្រស្រស់ៗ ព្រមទាំងទឹកកាពិដ៏មានរសជាតិឆ្ងាញ់ពិសេសប្រចាំហាង។



នរណាខ្លះទៅដែរមិនទាន់បានទៅភ្លក់រសជាតិសាច់អាំង ដ៏មានរសជាតិនៅភោជនីយដ្ឋានមួយនេះ ឆាប់ណាត់គ្នាទៅញ៉ាំម្ដងទៅណាព្រោះថាឆ្ងាញ់ខ្លាំងណាស់ បើមិនជឿសាកលួចសួរលោកម៉ូយកញ្ញាម៉ូយរបស់ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ថាឆ្ងាញ់ពិសេសប៉ុណ្ណា។



និយាយថាអោយតែបានមកដឹងតែពេញចិត្តហើយព្រោះថាមានប្រភេទសាច់អាំងយ៉ាងសម្បូរបែប គ្រប់មុខ គ្រឿងសមុទ្រស្រស់ៗ និងមានទឹកជ្រលក់ទឹកកាពិយ៉ាងមានរសជាតិ។ បន្ថែមពីនេះ ក៏មានស្រាបៀរក្លាសេត្រជាក់ៗ គ្រឿងក្លែមគ្រប់មុខ និងត្រូវជាតិខ្លាំងពេលបានពិសារជាមួយសាច់អាំងធ្វើអោយកើនរសជាតិថែមមួយកម្រិតទៀត។

ចឹងៗអីនៀក មិនណាត់គ្នាមកញ៉ាំមិចបានទៅ បើគ្រាន់តែស្រមៃមើលក៏ស្រក់ទឹកមាត់ដែរ សាច់អាំងដ៏ឈ្ងុយ ហើយជ្រលក់ទឹកកាពិបែបនេះទៀតជាតិតិចអី៕



ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
វីដេអូ៖