ភោជនីយដ្ឋានដ៏ល្បីលើទឹកដីហុងកុង និងមានសាខាងជាង១០ប្រទេសនៅលើពិភពលោកបានមកបង្ហាញវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជាហើយ ដោយបាននាំយកមកនូវម្ហូបបែប ចិន ថៃ និងម្ហូបបែបកូនកាត់ឆ្ងាញ់ៗជាច្រើនមុខសម្រាប់អតិថិជន។ ជាពិសេសធានាថាពិតជាប្លែកចម្លែកអារម្មណ៍ ជាមួយការញ៉ាំអាហារឆ្ងាញ់ៗ និងទស្សនាការសម្តែង ច្រៀងរាំពីក្រុមសម្ដែងប្រចាំភោជនីយដ្ឋាន Banana Leaf បង្កើនបរិយាកាសយ៉ាងសប្បាយរីករាយពុំធ្លាប់មានពីមុនមក។



ដឹងតែត្រូវចិត្តហ្មងអោយតែបានមក ភោជនីយដ្ឋាន Banana Leaf ព្រោះថាគ្រប់មុខម្ហូបសុទ្ធតែមានរសជាតិឆ្ងាញ់ សូម្បីតែតារាចិនហុងកុងល្បីៗ ជាច្រើនរូបក៏ធ្លាប់ទទួលទានអាហារនៅភោជនិយដ្ឋានមួយនេះដែរដែរ ហើយចឹងៗអីយើងមិនទៅញ៉ាំមិចបានទៅ។ ម៉ោះ មុននិងទៅញ៉ាំ Admin សូមណែនាំអោយស្គាល់ម្ហូបល្បីប្រចាំហាងតិចសិនណា ដែរក្នុងនោះមាន៖ ក្ដាមការី ត្រីចៀន និងទឹកត្រីម្ទេសអង្ករលីង ស៊ុបមាន់ទុរេន បាយឆាម្នាស់គ្រឿងសមុទ្រ ឈុតអាហារសម្រន់មាន់ដុត និងឈុតបង្អែម និយាយថាប៉ុន្មានមុខនេះគឺល្បីប្រចាំហាងហ្មងហើយ ញ៉ាំមួយណាក៏ឆ្ងាញ់ដែរ។



ដូចនេះកុំភ្លេចណាមានការជួបជុំ មិត្តភក្តិ ក្រុមគ្រួសារ និងសំណព្វចិត្តរបស់អ្នក សូមអញ្ជើញមកកាន់ ភោជនីយដ្ឋាន Banana Leaf ធានាថាសប្បាយរីករាយជាក់ជាមិនខាន ជាមួយរសជាតិម្ហូបដ៏ឆ្ងាញ់ពិសារ ព្រមទាំងទស្សនាការច្រៀងរាំពីក្រុមតន្ត្រីករ និងក្រុមសម្ដែងប្រចាំហាងយ៉ាងពិសេស៕










ភោជនីយដ្ឋាន Banana Leaf
លេខទូរសព្ទ៖ 096 310 9090
ទីតាំង៖ ស្ថិតនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី១ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ ៣៦០ និង ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖