អាហារសម្រន់៣ទីតាំងនេះ ស្គាល់ហើយមិនខកចិត្តទេ ព្រោះជានិច្ចជាកាលយើងគ្រប់ៗគ្នាតែងតែនឹកឃ្លានរបស់ញុាំប្លែកៗ ក្តៅៗដើម្បីសម្រន់ក្រពះហើយ ក្នុងនោះដែរថ្ងៃនេះAdmin សូមចែករំលែកកន្លែងលក់អាហារសម្រន់ ៣ទីតាំង ដែលសុទ្ធនៅតាមចិញ្ចើមផ្លូវ ប៉ុន្តែលក់ដាច់មិនធម្មតា មិនថាអ្នកជិះម៉ូតូ ជិះឡានឃើញហើយកម្រថាមិនឈប់ទិញណាស់ តោះចឹងមកដឹងពីទីតាំងទាំង៣នេះទាំងអស់គ្នាណា ក្រែងលើកក្រោយជិះកាត់ចូលទិញសាកបានម្តង។
ហាង ដារ៉ាអាកោខ្ទិះ
និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖នំល្ពៅបុក ចេកបុក នំចាក់ក្រចន្ទធម្មតា នំចាក់ក្រចន្ទស្លឹកតយ សុទ្ធតែទំនងឆ្ងាញ់តែម្តង ហើយក៏នៅមិនឆ្ងាយពីអង់តែនទួលគោកដែរ ក្បែរហ្នឹងឯង។



ហាង ដារ៉ាអាកោខ្ទិះ
លេខទូរស័ព្ទ៖ 078 211 491 / 098 964 039 / 098 355 491
ទីតាំង៖ ក្បែរអង់តែនទួលគោក ទល់មុខធានាគាអេស៊ីលីដា
ហាង អុន វិចិត្រ
ហាង អុន វិចិត្រ ដែលស្ថិតនៅខាងកើតក្លោងទ្វារផ្សារទួលគោក ចម្ងាយប្រហែល 50 ម៉ែត្រ មានលក់របស់ញ៉ាំច្រើនមុខណាស់ សុទ្ធតែបិុនប្រសប់ក្នុងការកែច្នៃ ជាក់ស្ដែងដួចជាចេកអាំងបាយដំណើប ចេកអាំងខ្ទះដូង ក្នុងមួយថ្ងៃ គាត់លក់អស់ ដល់ទៅ ១៥០ចង្កាក់ តែបើចង់ញ៉ាំអីផ្សេងក៏មានដែរ មានទាំង ម្ចូរ ចេកអាំង ដំឡូងឆឹង បុកល្ហុង បង្អែម ចាហួយដូង ភេសជ្ចៈ និងអាហារជាច្រើនមុខទៀត មិនចេះខ្វះ មានច្រើនជម្រើសតែម្ដង។



ហាង អុន វិចិត្រ
លេខទូរស័ព្ទ៖ 077 94 84 74 | 088 72 72 313 | 069 20 08 31
ទីតាំង៖ ផ្ទះលេខ 20 ផ្លូវលេខ 614 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក ( ខាងកើតក្លោងទ្វារផ្សារទួលគោក ចម្ងាយប្រហែល 50 ម៉ែត្រ
ហាង សីហា លក់ចេកចៀន
ចឹងមោះចាំ Admin ប្រាប់កន្លែងសម្រាប់អ្នកដែលមិនទាន់បានស្គាល់ តាមពិតទៅកន្លែងនេះ លក់យូរណាស់មកហើយ ឈ្មោះថា សីហា លក់ចេកចៀន លក់៣ ទៅ៤ ឆ្នាំមកហើយ គឺស្ថិតលើផ្លូវ 1003 លក់ដាច់ក៏ខ្លាំងទៀតផង មកដល់បច្ចុប្បន្ននេះ មានគេស្គាល់កន្លែងនេះច្រើននាក់ណាស់ ជាពិសេសអ្នកដែលធ្លាប់ជិះកាត់ផ្លូវនេះផ្ទាល់តែម្តង ដោយសារតែកន្លែងគាត់មានលក់ច្រើនមុខ សុទ្ធតែរបស់បំពង ក្តៅៗស្រួយៗ គ្រាន់តែក្រឡែកឃើញភ្លាម ទំនងគួរអោយចង់ញ៉ាំទៀត អ្នកលក់ក៏រួសរាយចឹងអ្នកក៏គេចង់ទិញដែរ ។




ហាង សីហា លក់ចេកចៀន
លេខទូរស័ព្ទ៖ 069 63 98 42 / 016 872 330
ទីតាំង៖ ផ្លូវ1003 កែងផ្លូវ1998