មិនថាមានការជួបជុំលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ រឺក្រុមការងារនោះទេ អ្នកទាំងអស់គ្នាច្បាស់ជាចង់ស្វែងរកទីតាំងហាងដែលមានម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ សម្រាប់អោយការទទួលទានអាហារប្រកបទៅដោយភាពរីករាយ។ បែបនេះ Admin សូមណែនាំប្រភេទហាងសាច់អាំងចំនួន ១០ហាង ដែលម្ហូបក្នុងហាងមានរសជាតិឆ្ងាញ់ម៉ាអ៊ែមសម្រាប់អ្នកទាំងអស់គ្នា។
ហាង Busan BBQ
តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។
ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាងមានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿងក្នុង គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិ ដ៏ឆ្ងាញ់ពិសេសល្បីប្រចាំហាង ធានាថាបានញ៉ាំដឹងតែឆ្ងាញ់់ជាប់មាត់ហ្មង។ បើបានញ៉ាំជាមួយនំបញ្ចុកផ្ទាប់បន្លែស្រស់ ជាមួយសាច់អាំងស្រស់ទៀត ពិតជាអ៊ែមអស់ទាស់ហ្មង។ ជាពិសេសសាច់ពពែអាំងទឹកកាពិ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។
ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖ ផ្ទះលេខ 159 ផ្លូវលេខ 143 ទល់មុខវត្តទួលទំពូង បត់តាមហាងកាត់ដេរ ប៉ារ៉ាឌី
លេខទូរសព្ទ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
នរណាខ្លះទៅដែរមិនទាន់បានទៅភ្លក់រសជាតិសាច់អាំង ដ៏មានរសជាតិនៅភោជនីយដ្ឋានមួយនេះ ឆាប់ណាត់គ្នាទៅញ៉ាំម្ដងទៅណាព្រោះថាឆ្ងាញ់ខ្លាំងណាស់ បើមិនជឿសាកលួចសួរលោកម៉ូយកញ្ញាម៉ូយរបស់ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ថាឆ្ងាញ់ពិសេសប៉ុណ្ណា។ និយាយថាអោយតែបានមកដឹងតែពេញចិត្តហើយព្រោះថាមានប្រភេទសាច់អាំងយ៉ាងសម្បូរបែប គ្រប់មុខ គ្រឿងសមុទ្រស្រស់ៗ និងមានទឹកជ្រលក់ទឹកកាពិយ៉ាងមានរសជាតិ។ បន្ថែមពីនេះ ក៏មានស្រាបៀរក្លាសេត្រជាក់ៗ គ្រឿងក្លែមគ្រប់មុខ និងត្រូវជាតិខ្លាំងពេលបានពិសារជាមួយសាច់អាំងធ្វើអោយកើនរសជាតិថែមមួយកម្រិតទៀត។
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ភោជនីយដ្ឋាន LOREM
នៅពេលមានការជួបជុំ អ្នកណាខ្លះនិយមចូលចិត្តញ៉ាំសាច់អាំង ជាពិសេសសាច់អាំងទឹកកាពិ ដែរកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ។ តោះបើចូលចិត្តបែបនេះសូមអញ្ជើញមកកាន់ភោជនីយដ្ឋាន LOREM មកគឺថាដឹងតែពេញចិត្តស្ដូកតែម្ដង។ ចង់និយាយថាសាច់អាំងនៅ ភោជនីយដ្ឋាន LOREM គឺថាមានរសជាតិឆ្ងាញ់ពិសេសៗគ្រប់មុខហ្មង ដោយសារតែសាច់ទាំងអស់គឺស្រស់ៗ យកមកអាំងជ្រលក់ជាមួយទឹកកាពិ ធ្វើអោយរសជាតិឆ្ងាញ់សាហាវ ជាប់មាត់បំភ្លេចមិនបាន ហើយបន្ថែមពីនេះគឺថា នៅមានគ្រឿងក្លែមឆ្ងាញ់ៗជាច្រើនមុខថែមទៀតផង។ ជាពិសេសភោជនីយដ្ឋានមានបរិយាកាសល្អ បែបរ៉ូម៉ែនទិច សេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលអាចនិយាយបានថាជីទីកន្លែងដ៏ល្អសម្រាប់ជួបជុំ លក្ខណៈគ្រួសារ មិត្តភក្តិ រឺមនុស្សពិសេស។
ភោជនីយដ្ឋាន LOREM
ទីតាំង៖ ផ្លូវលេខ 99 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្រោយក្រសួងដែនដីនគរូបនីយកម្ម)
លេខទូរសព្ទ៖ 012282796 / 093282796
ហាង នំបញ្ចុក
ចង់ប្រាប់ថា គឺឆ្ងាញ់ប្លែកហ្មងហើយ ដោយមានសាច់ និងគ្រឿងសមុទ្រ យកមកអាំង រួចផ្ទាប់ជាមួយបន្លែ ខ្ជី និងនំបញ្ចុក ជ្រលក់ជាមួយទឹកកាពិ គឺថារសជាតិឆ្ងាញ់ខ្លាំងមែនទែន។ សាស្រមៃមើលនៅពេលដែលសាច់អាំងក្ដៅៗ ហើយយកមកផ្ទាប់ជាមួយនំបញ្ចុក និងបន្លែស្រស់ៗ រួចជ្រលក់ជាមួយទឹកកាពិចឹងអី រសជាតិមិចទៅណ៎ អូយស្រក់ទឹកមាត់ហ្មងហើយ។ គួរតែទៅញ៉ាំណា ព្រោះថារសជាតិក៏ឆ្ងាញ់ រីឯតម្លៃក៏ សមរម្យដោយឈុតធំមានសាច់ ៦ចាន តម្លៃត្រឹមតែ ៤៤០០០៛ និងឈុតតូចមានសាច់ ៤ចាន តម្លៃ៣០០០០៛ តែប៉ុណ្ណោះ។
ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809
ហាង សររ៉េ
ភោជនីយដ្ឋាន សររ៉េ បម្រើជូននូវសាច់អាំងច្រើនជម្រើស ចង់បានជាសាច់ប្រឡាក់រសជាតិបែបណាក៏បាន ជាពិសេសនោះគឺរសជាតិប្រឡាក់បែបកូរ៉េពិតៗ ចំណែកឯទឹកជ្រលក់វិញ មានដល់ទៅ ៣ ប្រភេទដូចជា ទឹកជ្រលក់អំបិលម្រេចលាយទឹកល្ង ទឹកប៉េងប៉ោះ និង ផ្សៅសណ្ដែកកិន។ លើសពីនោះសាច់ ហ្គាលមេហ្គី (Galmaegisal) ក៏ជាសាច់ដែលអ្នកមិនគួរមើលរំលងដែរ ព្រោះសាច់នេះមានតែ 250 ក្រាមក្នុងជ្រូកមួយក្បាល ហើយកាលពីបុរាណកាល មានតែស្ដេចរបស់ប្រទេសកូរ៉េនោះទេដែលអាចសោយបាន។
ហាង សររ៉េ
លេខទូរសព្ទ៖ 010 700 800
ទីតាំង៖ សាខាទី១៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី ២
សាខាទី២៖ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ២
ភោជនីយដ្ឋាន Kinkaku BBQ Japan
ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។
ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី
ហាង ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ប្តូរអារម្មណ៍ ភ្លក្សរសជាតិម្ហូបចិនវិញម្ដងក៏ប្លែកម្យ៉ាងដែរ ទាំងសាច់អាំងច្រើនមុខ អាំងលើអណ្ដាតភ្លើងក្ដៅគគុក ពោលពេញទៅដោយរសជាតិ រីឯក្លិនវិញឈ្ងុយឈ្ងប់ បើបានញ៉ាំជាមួយភេសជ្ចៈត្រជាក់ៗទៀត និយាយពីថា អ៊ែមហ្មង។ មិនត្រឹមតែមានសាច់អាំងទេណា ស៊ុបជូរហិរ អយស្ទ័របែបចិន ព្រមទាំងគ្រឿងក្លែមច្រើនមុខទៀតក៏មានដែរ។
ហាង ត្រើយម្ខាង សាច់អាំងរសជាតិបែបចិន
ទូរសព្ទ៖ 096 60 01 777 | 095 700 024
ទីតាំង៖ ផ្លូវមាត់ទន្លេ ក្បែរ សណ្ឋាគារសុខា
ហាង Bar B Q Plaza
រីករាយជាមួយការបម្រើជូននូវអាហារជាច្រើនមុខ ច្រើនជម្រើស ញ៉ាំម៉ាឆ្អែត ម៉ាអស់ដៃ ពី ហាង បាប៊ីឃ្យូផ្លាហ្សា។ សម្រាប់លោកអ្នកដែលចូលចិត្តញ៉ាំ សាច់អាំង ពិតជាត្រូវចិត្ត ព្រោះហាង បាប៊ីឃ្យូផ្លាហ្សា នឹងផ្ដល់ជូននូវការញ៉ាំសាច់អាំងជាលក្ខណៈ Refill អស់ថែមៗ ក្នុងរយៈពេល ៩០ នាទីពេញ។ ពី បាប៊ីឃ្យូផ្លាហ្សា មានផ្ដល់ជូនជា ២ជម្រើស សម្រាប់ការញ៉ាំជាលក្ខណៈ Refill គឺឈុត Super Refill និងឈុត Happy Refill ដោយចាប់ផ្ដើមជាមួយ Starter Set ហើយលោកអ្នកអាចជ្រើសរើសជាឈុតសាច់គោ ឫ សាច់ជ្រូកបានតាមការចូលចិត្ត។
ហាង Bar B Q Plaza
លេខទូរសព្ទ៖ 023 880 880
ទីតាំង៖ ផ្លូវ ៣១៥ កែងផ្លូវ ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
ហាង សាច់អាំងបែបចិន
បើនិយាយពីរឿងរសជាតិសាច់អាំងវិញឆ្ងាញ់លែងនិយាយហើយ សម្រាប់ម៉ូយចាស់ៗច្បាស់ជាធ្លាប់ដឹងពីមុនមកហើយ ថាពិសេសប៉ុណ្ណា។
ហាង សាច់អាំងបែបចិន
ទីតាំង៖ ផ្ទះលេខ១សេ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
លេខទូរសព្ទ៖ 085 266 687
(ហាងបើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១យប់)