មួយកំប្លេរផ្ទះបេន តែ កាហ្វេ ភីហ្សា ផេនខេក ម្ហូបបួស ឥណ្ឌា ខ្មែរ អឺរ៉ុប បីពេលលែងខ្វល់រឿងញ៉ាំ

BeTreed Adventures

0
40608

និយាយដល់ការដើរលេងក្នុងព្រៃ អ្វីដែលអ្នកដំណើរតែងបារម្ភមួយចំណែកដែរនោះគឺ រឿងញ៉ាំ ពិសេសអ្នកគីឡូធ្ងន់ ម៉ាប់ៗ និងស្តេចញ៉ាំដូច Admin ផ្ទាល់តែម្តងតែងគិតថាបារម្ភខ្លាចមិនសូវមានអ្វីញ៉ាំ។ ជាក់ស្តែងមួយរយៈនេះ មានរឿងច្រើននៅតំបន់ព្រៃរបស់លោកបេន ដែលលោកកំពុងកាន់កាប់ដូច្នេះហើយ ក៏មានបងប្អូនប្រជាពលរដ្ឋយើងចង់ទៅលេងផ្ទះរបស់គាត់ដើម្បីជាការលើកទឹកចិត្តដល់គាត់កំឡុងពេលនេះ។

ដូច្នេះហើយអានអត្តបទនេះរួចធានាថាលែងខ្វល់រឿងញ៉ាំ ព្រោះថានៅផ្ទះរបស់បេន មានរបស់របរគ្រប់សព្វ មិនខ្វះឡើយ ហើយបើមានតេកក់ជាមុនទៀតនោះ ដឹងតែមានតាមការចូលចិត្តជាក់ជាមិនខាន ចង់ភីហ្សាបានភីហ្សា ចង់ផេនខេក បានផេនខេក ចង់ម្ហូបអីបាននឹង ធ្វើអោយភ្លាមៗ ហ្មង មិនថាម្ហូបបែបខ្មែរ ឥណ្ឌា ឬម្ហូបបួសឡើយ និយាយរួម បីពេលលែងខ្វល់រឿងញ៉ាំ ដល់ម៉ោងញ៉ាំៗ។

សកម្មភាពលក់សាច់តាមភូមិជិតផ្ទះបេន
ចុងភៅធ្វើម្ហូបនៅផ្ទះបាយរបស់បេន
បេនញ៉ាំភីហ្សា ធ្វើដោយផ្ទាល់នៅផ្ទះ

ហើយបើចង់ដឹងព័ត៌មានបន្ថែមពីការធ្វើដំណើរទៅលេងទីនោះអ្នកអាច ចុចអានអត្តបទទីនេះ បានហើយចំណែកឯរឿងញ៉ាំអាចតេកក់ជាមុនបានតាមរយៈលេខ 012 765 136 និង 078 960 420 ។

BeTreed Adventures
ទូរស័ព្ទ៖ 012 765 136 និង 078 960 420
ផែនទី៖ ចុចទីនេះ ហើយសម្រាប់ទីតាំងផ្លូវជិះទៅដល់ សូមធ្វើការទំនាក់ទំនងជាមុនជាមួយលេខទូរស័ព្ទខាងលើ ដើម្បីកុំអោយវង្វេង។