សៀមរាបក្រៅពីដើរលេងតាមប្រាសាទ! កន្លែងញ៉ាំទាំងនេះជាគោលដៅបន្ទាប់

កន្លែងញ៉ាំទាំង ៥ ប្រចាំខេត្តសៀមរាប

0
4207

ជួយបង្កើនចំណូលដល់អ្នកខេត្តសៀមរាបខ្លះ ថ្ងៃឈប់សម្រាក់៨មីនាខាងមុខនេះ ចំថ្ងៃចុងសប្តាហ៍ល្មមលៃលកធ្វើដំណើរទៅលេងខេត្តសៀមរាបបានហើយ។ និយាយដល់ខេត្តមួយនេះ ការដើរលេងតាមតំបន់ប្រាសាទតែងមានក្នុងគោលដៅរបស់អ្នកទេសចរណ៍គ្រប់ៗ គ្នាតែបើនិយាយដល់រឿងញ៉ាំ ប្រសិនបើមិនទាន់មានគោលដៅច្បាស់លាស់ទេ មិនដឹង១ណាឆ្ងាញ់ ៥ទីតាំងខាងក្រោមនេះប្រហែលអាចជួយបាន។

ហាងក្តាម

អីទៀតហើយនៅសៀមរាបមានហាងគ្រឿងសមុទ្រឆ្ងាញ់ផង? ចម្លើយគឺមាន មិនត្រឹមតែមានទេថែមទាំងឆ្ងាញ់ទៀតផង ហើយល្បីថាមានកំលោះក្រមុំ ស្អាតៗទៅញ៉ាំច្រើនទៀត ចឹងហើយបើបានទៅកុំអោយរំលងហាងមួយនេះ។

ហាងក្តាម
ទូរស័ព្ទ៖ 098 702 181
ទីតាំង៖ នៅមុំវត្តបូ ផែនទី ចុចទីនេះ

ហាង Darany​ BBQ II 

Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុង ហាង Darany​ BBQ II មានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ មួយមុខណាក៏ឆ្ងាញ់ដែរ ព្រោះមានទឹកជ្រលក់ពិសេសផ្សំចេញពីទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងលាយជាមួយស្ករត្នោត បញ្ចេញជារសជាតិម្យ៉ាងគឺថាឆ្ងាញ់ ហើយឈ្ងុយជាប់ចិត្តតែម្ដង។

ហាង Darany​ BBQ II
ហាង Darany​ BBQ II
ហាង Darany​ BBQ II

ហាង Darany​ BBQ II
ទីតាំង៖ ផ្លូវ ៦០ម៉ែត្រ ទល់មុខសណ្ឋាគារ Simling ខេត្តសៀមរាប
(ចាប់បើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១០និង៣០នាទីយប់)

ហាង ផ្ទះតាម៉ាប់ទាអាំង

នៅសៀមរាប នរណាថាមិនស្គាល់​ ហាង ផ្ទះតាម៉ាប់ទាអាំង ល្បីយូរឆ្នាំមកហើយ មិនថាភ្ញៀវនៅខេត្តសៀមរាបទេ​​ សូម្បីតែភ្ញៀវពីបណ្ដាលខេត្តផ្សេងៗតែងតែឆ្លៀតនាំគ្នាមកសាករសជាតិទាអាំងពិសេស​របស់ហាង ផ្ទះតាម៉ាប់ ទាអាំងនេះដែរ ភាពល្បីល្បាញតៗគ្នាអំពីរសជាតិឈ្ងុយឆ្ងាញ់នេះហើយ ធ្វើអោយផ្ទះតាម៉ាប់​ កាន់តែមានភ្ញៀវ និងអតិថិជនកាន់តែច្រើនឡើងៗ ចឹងប្រសិនបើលោកអ្នកទៅ ដល់ខេត្តសៀមរាប កុំភ្លេចទៅសាកនឹងគេ ណា! ​ធានាថារសជាតិជក់ចិត្តហ្មង។

ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង
ហាង ផ្ទះ តាម៉ាប់ ទាអាំង

ហាង ផ្ទះ តាម៉ាប់ ទាអាំង
លេខទូរស័ព្ទ៖
  012​ 51 51 97/ 070 55 57 67
ទីតាំង៖ ផ្លូវ៦០​ ខាងជើងតារាងបាល់យុវជន ១០០ម៉ែត្រ

ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកសៀមរាបផ្ទាល់ នេះក៏មកពីតម្លៃ សេវាកម្ម ហើយជាពិសេសគឺរសជាតិដើមនៃអាហារនៃហាងនេះផ្ទាល់តែម្ដង។ មុខម្ហូបជាច្រើននៅគ្នុងហាង បុកមាន់សៀមរាប គឺត្រូវបានបង្កើតឡើងដោយការច្នៃប្រឌិតជាស្នាដៃអ៊ុំស្រីដែលជាម្ខាស់ហាងផ្ទាល់តែម្ដង ជាក់ស្ដែងដូចជាបុកមាន់ដែលជាមុខម្ហូបដែលអ៊ុំស្រីម្ចាស់ហាងរូបនេះបានបង្កើតឡើងមុនគេ មានអាយុកាល១២ឆ្នាំមកហើយ។

ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប
ហាង បុកមាន់សៀមរាប

ហាង បុកមាន់សៀមរាប
ទីតាំង៖​ ផ្លូវជាតិលេខ6a ផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ ភូមិសណ្តាន់ ឃុំទឹកវិល ក្រុងសៀមរាប
ទូរស័ព្ទលេខ៖ 012 235 336 / 088 8235 336

ភ្នំក្រោមអេកូរីសត

ភ្នំក្រោមអេកូរីសត លាតត្រដាងលើដី១០០ហិកតានេះ មានទីតាំងនៅជិតភ្នំក្រោម ខេត្តសៀមរាប ឬលោកអ្នកអាចចុចផែនទីមើលនៅលើ Google Map ដើម្បីងាយស្រួលរក https://goo.gl/maps/6DNV98dzBKF2 ។ ហើយពេលដែលអ្នកទៅដល់ភ្លាមអ្នកនឹងឃើញ ទេសភាពដ៏ស្រស់ត្រកាល ខ្យល់អាកាសក៏ល្អ បូកផ្សំជាមួយទីតាំងកំសាន្តដ៏ធំនេះទៀតនោះ កាន់តែធ្វើអោយលោកអ្នកបាត់អស់ទុកកង្វល់។

Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort
Phnom Krom Eco Resort

ភ្នំក្រោមអេកូរីសត – Phnom Krom Eco Resort
ទូរស័ព្ទ៖ 081 300 152 | 081 300161
ទីតាំង៖ ភូមិក្រសាំងរលើង ជិតភ្នំក្រោម ខេត្តសៀមរាប ឬចុចមើលផែនទី https://goo.gl/maps/6DNV98dzBKF2