និយាយដល់រឿងកូរ៉ូណា (ជំងឺខូវីដ១៩) នរណាមិនបារម្ភ នរណាមិនខ្លាចជំងឺដ៏កាចសាហាវមួយនេះ តែយើងក៏មិនត្រូវខ្លាចពេកដែរ ហើយយើងទាំងអស់គ្នាក៏មិនត្រូវមានការធ្វេសប្រហែសពេកនោះដែរ ចាំបាច់ត្រូវតែមានការការពារជាចាំបាច់ ដូចពាក្យចាស់លោកពោលថាការពារប្រសើរជាងព្យាបាល ហេតុដូចនេះហើយថ្ងៃនេះ Admin សូមចូលរួមចែករំលែក ចំណេះដឹងខ្លះៗទាក់ទងទៅនឹងម្ហូបអាហារ ថាតើគួរញ៉ាំអាហាររបៀបណា ដើម្បីការពារ អ្នកទាំងអស់គ្នាពីជំងឺនេះ។
យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា អ្នកទាំងអស់គ្នាចាំបាច់ត្រូវតែញ៉ាំម្ហូបឆ្អិនល្អ ជៀសវាងដាច់ខាតចំពោះម្ហូបឆៅ មិនថាបន្លែ រឺស៊ុតនោះទេ។ ប្រើប្រាស់ជ្រុញ និងកាំបិតផ្សេងគ្នាសម្រាប់ម្ហូបឆៅ និងម្ហូបឆ្អិន ចាំបាច់ត្រូវលាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅ និងឆ្អិន។ អ្វីដែលត្រូវធ្វើជាចាំបាច់នោះគឺត្រូវលាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត រឺអាល់កុលហ្សែល បើធ្វើបាននូវអ្វីទាំងអស់នេះហើយ យើងមានភាគរយខ្ពស់ក្នុងការការពារខ្លួនរបស់យើង។