ឃ្លានពងទាកូនឆ្ងាញ់ គួរទៅញ៉ាំនៅឯណាទៅ? អត់ប្រាប់ទុកអោយឆ្ងល់ បើអត់ចូលអាន

បងទាកូនឆ្ងាញ់ទាំង៤ហាង

0
2931

និយាយពីរឿងពងទាកូននេះ មិនថាតែអ្នកទាំងអស់គ្នាទេដែរចូលចិត្តញ៉ាំនោះ សូម្បីតែ Admin នេះក៏ចូលចិត្តញ៉ាំដែរ ព្រោះថាឆ្ងាញ់ហើយប៉ូវកម្លាំងទៀត អត់អោយចូលចិត្តមិចកើតទៅណ៎ អ្នកចូលចិត្តពងទាកូនគ្នាយើង។ ម៉ោះ ដោយសារតែយើងចូលចិត្តញ៉ាំដូចគ្នា ចឹង Admin មិនលាក់ទេថាពងទា នៅឯណាឆ្ងាញ់នោះ អាចនិយាយបានថាមានច្រើនកន្លែង ច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នា ជ្រើសរើសបានតាមកន្លែងដែលអ្នកទាំងអស់គ្នាចង់ទៅដែលមានដូចខាងក្រោម៖

ហាង MOOL

មួយក្តាំងនេះឪមីអូន ត្រៀមខ្លួនចាំជូនម៉ែមីអូនទៅញ៉ាំអោយអើយទៅ ទំនងយកតែមែនទែនបែបនេះ មិនអាចរួចខ្លួននោះទេ រសជាតិពងទាកូនដុតទឹកអំពិលទុំ និងរសជាតិពងទាកូនដុតទឹកត្រីកោះកុង មុខម្ហូបថ្មីទើបតែបង្កើតចេញពីហាងMOOl ផ្ទាល់តែម្តង។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

ហាង ពងទាកូនច្បារអំពៅ

ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់?

ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ
ហាង ពងទាកូនច្បារអំពៅ

ហាង ពងទាកូនច្បារអំពៅ
ទូរស័ព្ទ៖​ 017 27 27 12 / 077 560 168
ទីតាំង៖ ផ្លូវលេខ 363 កែង ផ្លូវលេខ 622 (ខាងកើតផ្សារច្បារអំពៅ)

ពងទាកូនផ្សារ​តាប៉ាង​

ស្ថិត​នៅលើផ្លូវប៉ាស្ទ័រ ម្តុំផ្សារតាប៉ាង ដែលជាកន្លែងល្បីខ្លាំង ហើយសម្បូរទៅដោយប្រភេទអាហារសម្រន់ លោកអ្នកនិងឃើញនៅចំមុខផ្ទះបាក់បែកមួយកន្លែង មានមនុស្សជាច្រើន មានអ្នកខ្លះអង្គុយញាុំពងទាកូន ឯអ្នកខ្លះទៀតឈរចាំកម្មង់ទិញញុំា នោះគឺតូបលក់ពងទាកូនល្បីឆ្ងាញ់ខ្លាំងជាង៣០ឆ្នាំហើយនៅផ្សារតាប៉ាង ដែល១ថ្ងៃគាត់អាចលក់រហូតដល់៥០០គ្រាប់ លក់ដាច់គ្មានសល់នោះទេ។

ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​

តូប ពងទាកូនផ្សារ​តាប៉ាង​
ទូរស័ព្ទ៖ 010 977 017
ទីតាំង៖ ម្តុំផ្សារ​តាប៉ាង​មុខផ្ទះបាក់បែក

បង្អែមម៉ាក់អាកាំង

ភាពល្បីល្បាញ និយាយតៗគ្នា ពីហាង បង្អែមម៉ាក់អាំកាំង ពងទាកូន ម្តុំផ្សារញ៉ែ ម្តុំសន្ធរម៉ុក និង ក្រោយសាលាវ៉ាន់ដា ហើយពេលនេះម្ចាស់ហាង ក៏ត្រូវតែ​វិវឌ្ឍន៍​ខ្លួនជាមួយសាខាទី ៤ ទៀតមានការ​តុបតែង​កាន់តែ​ល្អប្រសើរ បន្ថែម​ពីលើ​ទីតាំង​ចាស់ និងងាយស្រួលដល់អ្នកពិសាទាំងអស់គ្នា​ ។

បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំងសាខាទី​៤

ហាង បង្អែមម៉ាក់អាកាំងសាខាទី​៤
ទូរស័ព្ទ៖ 011 78 30 55 | 016 95 88 19
ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា