ហូត​ ១០០$ ​ទៅ​ដេក​​កោះ​ ២ ​យប់​ មុជ​ទឹក​សមុទ្រ​​មើល​ផ្កា​ថ្ម​ ញ៊ាំ​​បូ​ហ្វេ​យ៉ាង​រំភើយ

ចាំអង្កាល់ទៀត! អ្នកខ្វះវីតាមីន ស៊ី save ទុកឲ្យហើយទៅ

0
24384

ជិត​ដល់​ថ្ងៃ​ឈប់​ល្មម​ រក​កន្លែង​រំលាយ​ស្ត្រេស​ឃើញ​នៅ​?​ ទៅ​លេង​កោះ​ហ្អី?​​ គ្រាន់​តែ​ឮ​ថា​សមុទ្រ​អារម្មណ៍​ហោះ​ទៅ​ដល់​មុន​បាត់​។​ តែ​ទៅ​លេង​នៅ​ណា​សប្បាយ​ ហើយ​ចាយ​លុយ​អស់​តិច​?​ ​ចាំ​ Admin ណែ​នាំ​កន្លែង​គេង​ និង​ញ៉ាំ​ ឆ្ងាញ់​ៗ ថោក​ ហើយ​ស្អាត​ នៅ​កោះ​ឲ្យ​បាន​ស្គាល់​។​

បើ​តាម​បទ​ពិសោធ​ ចង់​ទៅ​លេង​កោះ​ មុជ​ទឹក​សមុទ្រ​មើល​ផ្កា​ថ្ម ហើយ​ចំណាយ​អស់​តិច​ គ្នា​យើង​អាច​ទៅ​លេង​នៅ​តំបន់​ ភូមិ​ ២៣​ ដែល​ស្ថិត​នៅ​លើ​កោះ​រុង​សន្លឹម​។​ បើ​និយាយ​ពី​ទេស​ភាព​វិញ​ស្អាត​សាហាវ​ ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​ និង​មាន​កោះ​តូច​ធំ​នៅ​ក្បែរ​ៗ​នោះ​ដែរ​ ក្រៅ​ពី​នេះ​ នៅ​ទី​នោះ​សម្បូរ​ បារ ភោជនីយ​ដ្ឋាន​ ផ្ទះ​សំណាក់​ ស្អាតៗ​ ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត​។​ ចំពោះ​សុវត្ថិភាព​វិញ​ មិន​បាច់​បារម្ភ​ទេ​ ព្រោះ​ភាគ​ច្រើន​មាន​តែ​ខ្មែរ​យើង​ និង​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​ទៅ​កំសាន្ត​ និង​រក​ស៊ី​នៅ​លើ​កោះ​មួយ​នេះ​។​

ឥឡូវ​មក​ដឹង​ពី​ក្បួន​ចាយ​លុយ​អស់​តិច​វិញ​ម្តង​៖​

  • ថ្លៃ​ឡាន​ (VIP)៖ ភ្នំពេញ – ព្រះសីហនុ តម្លៃ ១៤$ (សំបុត្រ​ទៅ​ និង​មក) គួរ​ជិះ​ក្រុម​ហ៊ុន​ Cambodia post ព្រោះ​មាន​តម្លៃ​សមរម្យ​ជាង​គេ​ សេវា​កម្ម​ក៏​ល្អ (អាច​កក់​សំបុត្រ​តាម​ App Bookmebus ព្រោះ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​បន្ថែម)​។​
  • ទូក ៖​ កំពង់​សោម​ – កោះ​រុង​សន្លឺម​ តម្លៃ​ ២២$ (សំបុត្រ​ទៅ​ និង​មក) គួរ​ជិះ​ក្រុម​ហ៊ុន​ Buva Sea ព្រោះ​មាន​តម្លៃ​សមរម្យ​ ម៉្យាង​ទៀត​មាន​ម៉ោង​ចេញ​ច្រើន​ជើង​ (អាច​កក់​សំបុត្រ​តាម​ App Bookmebus ព្រោះ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​បន្ថែម)​។
  • កន្លែង​គេង​៖​​ ២ យប់​ ១៦$ មាន​ផ្តល់​ជូន​​អាហារ​ពេល​ព្រឹក​ហ្រ្វី (កន្លែង​គេង​លក្ខណៈ​ជា​ដម​ មាន​គ្រែ​ ១​ ) យក​ល្អ​គួរ​គេង​នៅ​ The Cliff Hostel & Restaurant ព្រោះ​មិន​ត្រឹម​តែ​ធូរ​ថ្លៃ​ទេ​ តែ​បើ​បាន​ឃើញ​ទេស​ភាព​វិញ​ដឹង​តែ​ពេញ​ចិត្ត​ស្តូក​ហ្មង​ មាន​ទាំង​កន្លែង​មើល​ថ្ងៃ​លិច​ មុជ​ទឹក​មើល​ផ្កា​ថ្ម ដើរ​ទៅ​លេង​ទឹក​ធ្លាក់​ទៀត​ណា​។ អាច​កក់​តាម Booking.com បាន។​

The Cliff Hostel ដើម្បីកក់ ចុចទីនេះ
Easy Tiger Bungalows ដើម្បីកក់ ចុចទីនេះ
Lost and Found ដើម្បីកក់ ចុចទីនេះ
Yellow Moon M23 ដើម្បីកក់ ចុចទីនេះ
On the Rocks ដើម្បីកក់ ចុចទីនេះ

  • បាយ​ថ្ងៃ​ត្រង់​ និង​ ពេល​ល្ងាច​៖​ ២ ថ្ងៃ​នៅ​​លើ​កោះ​ បាយ​ថ្ងៃ​ និង​ល្ងាច​ឡើង​អស់​យ៉ាង​ច្រើន​ ៤០$ ទេ​។ បាយ​ថ្ងៃ​យើង​អាច​ញ៉ាំ​នៅ​កន្លែង​យើង​គេង​បាន ព្រោះ​តម្លៃ​សម​រម្យ​ ញ៉ាំ​ម៉ា​ឆ្ងាញ់​ម្នាក់​ឯង​អស់​ប្រហែល​ ១០$ ចំណែក​ល្ងាច​ឡើង​អាច​ទៅ​ញ៉ាំ​បូ​ហ្វេ​នៅ​ហាង​ឈ្មោះ​ The Fish Hook ម្នាក់​តែ​ ៨$ ទេ​ រសជាតិ​ក៏​មិន​អន់​ដែរ មាន​ទាំង​គ្រឿង​សមុទ្រ​ និង​អាហារ​ជា​ច្រើន​ទៀត​។​