មនុស្សយើងម្នាក់ៗ ពេលខ្លះតែងមានការគិតរវើរវាយ ផ្តេសផ្តាស មិននឹងនរ គិតអ្វីដែលមិនគួរគិត ធ្វើអារម្មណ៍របស់អ្នកមិនល្អ ហើយពេលខ្លះក៏អស់សង្ឃឹមក្នុងជីវិតទៀតក៏មាន ដោយសារតែអ្នកមិនដឹងពីក្បួនច្បាប់មួយចំនួនដែលអាចអោយអ្នកគ្រប់គ្រងអារម្មណ៍ក្នុងខ្លួនបាន បូករួមទាំងការគិតផងដែរ ហើយបើអ្នកអាចអនុវត្តន៍បាន អ្នកអាចនឹងក្លាយជាមនុស្សថ្មី មានស្នាមញញឹមជាងមុន ស្រស់ស្រាយជាងមុន ហើយថែមទាំងក្លាយខ្លួនជាមនុស្សវិជ្ជមាន មានអ្នកចូលចិត្តច្រើនក៏ថាបាន។ ហើយច្បាប់ទាំងនោះមាន ៨ ដូចជា៖
- រឿងអតីតកាល អ្នកត្រូវអោយរាល់រឿងអតីតកាលរបស់ខ្លួនក្លាយជា រឿងសន្តិភាពចំពោះអ្នកដើម្បី កុំអោយវាមកប៉ះពាល់ ដល់អនាគតកាលរបស់អ្នក
- អ្នកដទៃ រាល់អ្វីទាំងឡាយដែលអ្នកដទៃ គិត ថាអោយអ្នក។ អ្នកត្រូវគិតថាវាមិនមែនជារឿងរបស់អ្នក មិនមែនជាអ្វីដែលអ្នកខ្វល់ ហើយក៏មិនរបររកស៊ីរបស់អ្នក មិនមានអីចំនេញទេ គិតនាំខាត គ្មានចំនេញអីផង
- សុភមង្គល អ្នកដែលអាចបង្កើតសុភមង្គលសម្រាប់អ្នកបានមានតែអ្នកប៉ុណ្ណោះ ហើយត្រូវចាំថានិយមន័យនៃពាក្យ សុភមង្គល គឺការដែលយើងស្រលាញ់នូវអ្វីដែលខ្លួនមាន។
- ការប្រៀបធៀប អ្នកត្រូវចាំថាធ្វើជាមនុស្សសូមកុំប្រៀបធៀបជីវិតអ្នកទៅនឹងអ្នកដទៃ ព្រោះវាដូចជាចោរចឹងបើអ្នកគិតដល់វា វានឹងលួចយកការសប្បាយរបស់អ្នកភ្លាម
- ពេលវេលា រឿងខ្លះធំដល់ថ្នាក់ដោះមិនចេញ ធ្វើអីក៏មិនកើត ដូច្នេះហើយពេលខ្លះរឿងខ្លះ ទុកអោយពេលវេលាអ្នកសម្រេចខ្លះទៅ តែក៏កុំអោយរឿងតូច ក្លាយជារឿងធំដែរ
- គិត កុំគិតច្រើនពេក មិនមែនអ្នកត្រូវដឹង ត្រូវចេះ ត្រូវដោះស្រាយ ត្រូវឆ្លើយគ្រប់រឿងនោះទេ
- ញញឹម អ្នកមិនមែនជាម្ចាស់នៃបញ្ហាទាំងអស់លើលោកនេះទេ ដូច្នេះហើយញញឹមខ្លះទៅ ញញឹមរហូតក៏បាន ព្រោះអ្នកជាម្ចាស់
- អាហារ ញ៊ាំចុះញ៊ាំតាមការចូលចិត្ត តាមការចង់របស់អ្នក ព្រោះម្នាក់ៗកើតមកដើម្បីញ៊ាំ តែក៏ត្រូវញ៊ាំដោយសុវត្ថិភាព និងអាហារដែលធ្វើអោយសុខភាពល្អដែរ។