បាញ់​ស៊ុង​ឆ្ងាញ់​ ៣ កន្លែង​​​ មួយ​ថ្ងៃ​លក់​អស់​មិន​ក្រោម​ ៤០​គីឡូ​ ព្រោះ​មាន​រូប​មន្ត​ពិសេស​ខុស​ៗ​គ្នា

កុំភ្លេច​សាកទៅញ៉ាំ​ណា

0
2541

អាហារ​សម្រន់​ដែល​ញ៉ាំ​មិន​ចេះ​ធុញ​គឺ​បាញ់​សុង​ហ្នឹង​ហើយ​។​ ញ៉ាំ​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ក៏​បាន​ ពេល​ថ្ងៃ​ក៏​បាន​ មិន​ចេះ​ទាស់​។​ ម៉េច​ដែរ​ ឮ​អ៊ីចឹង​ឃ្លាន​ហើយ​មែន​អត់​?​ ចង់​ស្គាល់​កន្លែង​ឆ្ងាញ់​អត់​ ចាំ​ Admin ប្រាប់​ តែ​មនុស្ស​ច្រើន​តិច​ហើយ​ ព្រោះ​កន្លែង​ឆ្ងាញ់​ អ្នក​ណា​ក៏​ទៅ​ទិញ​ដែរ​ បើ​ខ្ជិល​ឈរ​ចាំ​ អាច​ខល​កក់​មុន​បាន​ណា​។​ សំខាន់​កន្លែង​មួយ​ៗ មិន​មែន​លក់​តែ​បាញ់​សុង​មួយ​មុខ​ទេ​ អ៊ីចឹង​បើ​ចង់​ញ៉ាំ​អី​ផ្សេង​មាន​ជំរើស​ច្រើន​ទៀត​ណា​៖

ហាង​ បាញ់​ស៊ុង​ដេលី

ហាង​បាញ់​ស៊ុង​ដេលី​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​មុខ​នេះ​នោះ​ទេ​ គឺ​នៅ​ជា​ច្រើន​ទៀត​ដូច​ជា​គុយ​ទាវ​កាត់​ គុយ​ទាវ​ចំហុយ​ នំ​បញ្ចុក​ផាក់​ឡូវ​ ឆាយ៉ ព្រម​ទាំង​គួង​ទៀត​ផង។ ហើយ​សម្រាប់​ គួង​ គឺ​មាន​៣ ​ជម្រើស​ថែម​ទៀត​ណ៎​ ដូច​ជា​ បង្គា​ សាច់​ជ្រូក​ និង​កំពឹស​​ ចូល​ចិត្ត​រសជាតិ​ណា​អាច​កុម្ម៉ង់​បាន។ ក្នុង​មួយ​ថ្ងៃ​លក់​ដាច់​គួង​ចាប់​ពី​៥០០​ ទៅ​១០០០​ ឆាយ៉​ ចាប់​ពី​១០០០​ ទៅ​២០០០​ ចំពោះ​បាញ់​ស៊ុង​ & បាញ់​ហ៊យ​ រហូត​ទៅដល់​ ៥០ គីឡូ​ ឯ​ណោះ។

ហាង បាញ់ស៊ុងដេលី
ហាង បាញ់ស៊ុងដេលី

ហាង​ បាញ់​ស៊ុង​ដេលី
ទី​តាំង​៖ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៣០​ ផ្ទះ​លេខ​៤៩​E0២ ​សង្កាត់​ផ្សារ​កណ្ដាល​ទី១​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​
លេខ​ទូរសព្ទ៖ 012 200 972 / 081 737 990

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់

ចែ​ស្រី​បាញ់​ឆាវ​ បាញ់​ស្រ៊ុង​ឆ្ងាញ់​ ភ្ញៀវ​មក​ញ៉ាំ​ពេញៗ​តុ​ ភាគ​ច្រើន​អ្នក​ស្គាល់​កន្លែង​នោះ​ដោយ​មាន​របស់​ញ៉ាំ​ច្រើន​មុខ​សុទ្ធ​តែ​ឆ្ងាញ់ៗ​ មាន​ដូច​ជា​៖ បាញ់​ស្រ៊ុង បាញ់​ហ៊យ បាញ់​ឆាវ គួង នំ​ជើង​ជ្រូក​ រស​ជាតិ​គឺ​ឆ្ងាញ់​ហ្មង​។ នំ​កន្លែង​គាត់​ឆ្ងាញ់​គ្រប់​មុខ​ហ្មង​ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​ចន្លោះ​ពី​ ៣៥​គីឡូ ទៅ​៤០​គីឡូ​ លក់​គ្មាន​សល់​ទេ​។​

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់
ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆាវឆ្ងាញ់

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់
ទី​តាំង​៖ ផ្លូវ ១០៧ ផ្លូវ​សុក​ហុក ក្បែរ​គុយទាវ​ឆ្ងាញ់​អូឬស្សី
លេខ​ទូរសព្ទ៖ 010 54 51 50 / 012 23 75 87

បាញ់​ស៊ុង​មុខ​ IFL

អ្នក​ម្ដុំ​ IFL​ ច្បាស់​ជា​ស្គាល់​ច្បាស់​ណាស់​កន្លែង​លក់​បាញ់​ស៊ុង​ដ៏​ល្បី​ មនុស្ស​ច្រើន​ហូហែរ​ មួយ​ថ្ងៃ​លក់​អស់​ជាង​ ៧០​គីឡូ​។

បាញ់​ស៊ុង​មុខ​ IFL
បាញ់​ស៊ុង​មុខ​ IFL
បាញ់​ស៊ុង​មុខ​ IFL

បាញ់​ស៊ុង​មុខ​ IFL
ទី​តាំង​៖ ផ្លូវ​២៦១ ទួល​គោក ជិត​ស្តុក​ផ្លូវ​ទៅ​សា​លា​ IFL
លេខ​ទូរសព្ទ: 012 316 507