អាហារសម្រន់ដែលញ៉ាំមិនចេះធុញគឺបាញ់សុងហ្នឹងហើយ។ ញ៉ាំធ្វើជាអាហារពេលព្រឹកក៏បាន ពេលថ្ងៃក៏បាន មិនចេះទាស់។ ម៉េចដែរ ឮអ៊ីចឹងឃ្លានហើយមែនអត់? ចង់ស្គាល់កន្លែងឆ្ងាញ់អត់ ចាំ Admin ប្រាប់ តែមនុស្សច្រើនតិចហើយ ព្រោះកន្លែងឆ្ងាញ់ អ្នកណាក៏ទៅទិញដែរ បើខ្ជិលឈរចាំ អាចខលកក់មុនបានណា។ សំខាន់កន្លែងមួយៗ មិនមែនលក់តែបាញ់សុងមួយមុខទេ អ៊ីចឹងបើចង់ញ៉ាំអីផ្សេងមានជំរើសច្រើនទៀតណា៖
ហាង បាញ់ស៊ុងដេលី
ហាងបាញ់ស៊ុងដេលីមិនមែនមានតែប៉ុណ្ណឹងមុខនេះនោះទេ គឺនៅជាច្រើនទៀតដូចជាគុយទាវកាត់ គុយទាវចំហុយ នំបញ្ចុកផាក់ឡូវ ឆាយ៉ ព្រមទាំងគួងទៀតផង។ ហើយសម្រាប់ គួង គឺមាន៣ ជម្រើសថែមទៀតណ៎ ដូចជា បង្គា សាច់ជ្រូក និងកំពឹស ចូលចិត្តរសជាតិណាអាចកុម្ម៉ង់បាន។ ក្នុងមួយថ្ងៃលក់ដាច់គួងចាប់ពី៥០០ ទៅ១០០០ ឆាយ៉ ចាប់ពី១០០០ ទៅ២០០០ ចំពោះបាញ់ស៊ុង & បាញ់ហ៊យ រហូតទៅដល់ ៥០ គីឡូ ឯណោះ។


ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990
ហាង ចែស្រីបាញ់ស៊ុង បាញ់ឆាវឆ្ងាញ់
ចែស្រីបាញ់ឆាវ បាញ់ស្រ៊ុងឆ្ងាញ់ ភ្ញៀវមកញ៉ាំពេញៗតុ ភាគច្រើនអ្នកស្គាល់កន្លែងនោះដោយមានរបស់ញ៉ាំច្រើនមុខសុទ្ធតែឆ្ងាញ់ៗ មានដូចជា៖ បាញ់ស្រ៊ុង បាញ់ហ៊យ បាញ់ឆាវ គួង នំជើងជ្រូក រសជាតិគឺឆ្ងាញ់ហ្មង។ នំកន្លែងគាត់ឆ្ងាញ់គ្រប់មុខហ្មង ក្នុងមួយថ្ងៃគាត់អាចលក់ចន្លោះពី ៣៥គីឡូ ទៅ៤០គីឡូ លក់គ្មានសល់ទេ។


ហាង ចែស្រីបាញ់ស៊ុង បាញ់ឆាវឆ្ងាញ់
ទីតាំង៖ ផ្លូវ ១០៧ ផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី
លេខទូរសព្ទ៖ 010 54 51 50 / 012 23 75 87
បាញ់ស៊ុងមុខ IFL
អ្នកម្ដុំ IFL ច្បាស់ជាស្គាល់ច្បាស់ណាស់កន្លែងលក់បាញ់ស៊ុងដ៏ល្បី មនុស្សច្រើនហូហែរ មួយថ្ងៃលក់អស់ជាង ៧០គីឡូ។



បាញ់ស៊ុងមុខ IFL
ទីតាំង៖ ផ្លូវ២៦១ ទួលគោក ជិតស្តុកផ្លូវទៅសាលា IFL
លេខទូរសព្ទ: 012 316 507