ហ៊ានអត់ធាត់ជាមួយគ្នាម៉ោះ! ក្តាមសេះ បង្គារដុតទឹកអំពិលទុំទំនងញ៊ាំណាស់

0
1360

ចិត្តល្អ​អស់​ត្រឹម​ Admin​ ហ្នឹងហើយ​! ទោះ​នៅ​កន្លៀត​ណា​ក៏​លាក់​អត់​ជិត​ដែរ​ មោះ​ថ្ងៃនេះ​ណាត់​មិត្តភក្តិ​ គូសង្សារ​មកធាត់ជុំគ្នាម្តង ​ញ៉ាំ​ ក្តាមសេះ​ បង្គា​ លៀស​ដុត​ទឹក​អំពិល​ទុំ​ នៅ​ក្រោយ​សា​លា​វា៉ន់​ដា​ និយាយ​ពី​ថា​ទំនង​នោះ​ទំនង​ ហើយ​បើ​ម្លឹង​ៗហើយ​សួរ​ថា​គេង​នៅផ្ទះ​ម៉េច​បាន​ ជា​ពិ​សេ​សស្រីៗ​ផ្គាប់ចិត្ត​មិន​ស្ទើរ​ទេ​។

MOOL

ក្រោយ​សា​លា​វ៉ាន់​ដា​ អាច​កន្លែង​ដែល​ប្រមូល​ផ្តុំ​របស់​ញុាំ​ឆ្ងាញ់​ៗ ប្លែក​ៗ ហើយ​សម្រាប់​ហាង​ MOOL​ វិញ​មាន​ម៉ូយ​ប្រចាំ​មិន​តិច​គ្នា​ទេ​ ក៏​ព្រោះតែ​មុខ​ម្ហូប​ប្លែក​ៗប្រចាំ​ហាង​ហ្នឹង​តែម្តង​ ចេញ​ម្ហូប​ថ្មី​ពេលណា​ ផ្អើល​ពេល​ហ្នឹង​ ហើយ​បើ​មុខម្ហូប​ថ្មី​ មី​នុយ​ថ្មីនេះ​វិញ​ កប់​សារី​ហើយ​ ដុត​សុទ្ធតែ​ក្តាម​ បង្គា​ មាន​ទាំង​​ លៀស​ ខ្យង​ មាន​គ្រប់មុខ​អស់ហើយ​ធានា​ថា​អត់​ខ្វះ​ចឹង​ហ្មង​ សំខាន់​ទឹកជ្រលក់​ប្រចាំ​ហាង​ បែប​ហិរៗ​ រសជាតិ​ឆ្ងាញ់​ខ្លាំង​ហ្មង​ សម្រាប់​អ្នកមាន​គូរ​ ឬអត់​គូរ​ក៏​អាច​ទៅ​ញុាំ​បាន​ដែរ​ សំខាន់​មាន​ស្រី​ស្អាត​ប្រុស​ស្អាត​ច្រើនណាស់​។

ហាង MOOL
ហាង MOOL

តោះ​និយាយទៅ​និយាយ​មក​នាំ​តែ​ខាតពេល​ទេ​ ត្រៀម​តែមាត់​ទៅ​យើង​ របស់​ឆ្ងាញ់​មកដល់​ហើយ​ចាំ​កាល​ ណាត់​មិត្តភក្តិ​កុំ​អោយ​សល់​មួយ​ណា​អោយ​សោះ​ ក្រែងគេថា​យើង​លាក់​គេ​ មិន​អោយ​ដឹង​ ចឹង​ប្រមូល​អោយ​ខ្ទេច​តែម្តង​ទៅ​! មកដល់​ហាង​ MOOL​ អត់​ខ្វះ​ទេ​ ខ្យង​ ក្តាមសេះ​ លៀស​ ហូល​ ងាវ​ មាន​ទាំងអស់​ មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ពង​ទា​កូន​ ប្រហិត​គ្រប់មុខ​ ក៏​មាន​មិន​ខ្វះ​ដែរ​។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

វីដេអូ៖

ក្តាមស្រែ ក្តាមសេះ បង្គា លៀសលេខ១ ក្រឡុកដុតទឹកអំពិលទុំ

ទំនងម្លឹងៗហើយមិនបានមកញ៉ាំ ពិតជាគេងមិនលក់ទេ ថាអត់ឆ្ងាញ់មួយម៉ាត់ទៅ ក្តាមស្រែ ក្តាមសេះ បង្គា លៀសលេខ១ ក្រឡុកដុតទឹកអំពិលទុំ ទំនងចឹងៗអី…អានអត្ថបទបន្ត៖ https://kohsantepheap.tv/article/35855ហាង MOOLលេខទូរស័ព្ទ៖ 096 86 86 368ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេផែនទី៖ https://goo.gl/maps/RgdXSEZk1w62

បាន​បង្ហោះ​ដោយ Facetaste នៅ សុក្រ 17 មករា 2020