តែប៉ុណ្ណេះអ្នកម្លុកទួលគោកចង់ញ៉ាំ ស៊ុបដែលមានរសជាតិឆ្ងាញ់ ប៉ូវកម្លាំងមិនចាំបាច់ទៅដល់ណាឆ្ងាយទៀតឡើយ មកត្រឹមតែផ្សារទំនើប SAMAI SQUARE អាចញ៉ាំបានម៉ាឆ្ងាញ់ជាមួយ ហាង សមុទ្រថ្មីស៊ុបម្រះ ។
និយាយពីហាង សមុទ្រថ្មីស៊ុបម្រះ នរណាមិនល្បីជាមួយរសជាតិស៊ុបម្រះដែលជាម្ហូបល្បីប្រចាំហាងនោះ។ ហើយចុះ នរណាខ្លះដែលមិនទាន់បានមកញ៉ាំស៊ុបដ៏មានរសជាតិ និងប៉ូវកម្លាំងនេះ ឆាប់មកវឺតៗមកណា។ សម្រាប់អ្នកដែលមិនចេះញ៉ាំល្វីង មិនបាច់បារម្ភទេណាព្រោះថាក៏អាចញ៉ាំបានដែរ ដោយសារថាទឹកស៊ុបចុងភៅបានផ្សំរូបមន្តពិសេស នៅពេលដែលដាក់ម្រះ រួមជាមួយសាច់ និងគ្រឿងសមុទ្រស្រស់ៗទៅ ធ្វើអោយមិនមានរសជាតិល្វីង ហើយឆ្ងាញ់ថែមមួយកម្រិតទៀត។
ចំពោះទឹកស៊ុប លោកអ្នកក៏អាចជ្រើសរើសយកទឹកស៊ុបមួយប្រភេទទៀតដែលល្បីប្រចាំហាងដូចគ្នា នោះគឺស៊ុបរសជាតិថ្នាំចិន ដែលយើងអាចដាក់សាច់បានគ្រប់ប្រភេទដូចស៊ុបម្រះដែរ។ បើនិយាយពីរសជាតិវិញ គឺឆ្ងាញ់មួយបែបម្នាក់ ដែលលោកអ្នកអាចញ៉ាំមួយណាក៏បានតាមចំណូលចិត្តរបស់លោកអ្នក។ បន្ថែមពីនេះហាងមានអាហារកុម្មង់សម្រាប់អាហារថ្ងៃត្រង់ផងដែរ ដែលមានមុខម្ហូបជាច្រើនមុខ។
កុំភ្លេចណា នាំគ្រួសារ មិត្តភក្តិ និងសំណព្វចិត្តរបស់លោកអ្នកមកញ៉ាំស៊ុបនៅ ហាង សមុទ្រថ្មីស៊ុបម្រះ នេះណាព្រោះថាមិនត្រឹមតែឆ្ងាញ់ ប៉ូវកម្លាំង និងល្អចំពោះសុខភាពប៉ុណ្ណោះទេ ជាពិសេស គឺថាបរិយាកាសដ៏ល្អនៅក្នុងហាងធំទូលាយដែលអាចអោយយើងជួបជុំគ្នាញ៉ាំបានយ៉ាងរីករាយ៕ (ហាង បើកចាប់ពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១១យប់)
ហាង សមុទ្រថ្មីស៊ុបម្រះ
លេខទូរសព្ទ៖ 086 889 878
ទីតាំង៖ ក្នុងផ្សារទំនើប SAMAI SQUARE ផ្លូវលេខ337 រឺផែនទី ចុចទីនេះ
វីដេអូ៖