ធ្វើម្ហូបរាល់ថ្ងៃ ពេលខ្លះច្បាស់ជាទាល់គំនិតមិនដឹងថាត្រូវធ្វើម្ហូបអ្វីហើយមែនអត់ ស្ត្រីមេផ្ទះទាំងឡាយ? បើបែបនេះពិតមែន យើងក៏អាចលៃលកមើលម្ហូបស្រាប់ រឺក៏អាចរកញ៉ាំអ្វីដែលអាចជំនួសបាយតែម្ដង ក៏បានព្រោះអាចធ្វើអោយយើងបានញ៉ាំប្លែកមាត់ផង។ ម៉ោះ Admin ជួយផ្ដល់ជម្រើស ២សម្រាប់អ្នកទាំងអស់គ្នា គឺមានសាច់កាប់ និងនំប៉័ងសាច់ឆ្ងាញ់ៗ និងល្បីជាច្រើនឆ្នាំមកហើយ។

ហាង ហ៊ាម៉ាប់ ទេពផន
ពិបាករកនឹកធ្វើម្ហូបមែនទេ! ម៉ោះមិនបាច់គិតច្រើនទេ ល្ងាចនេះទៅសារេសាច់កាប់ហ៊ាម៉ាប់ទេពផនហ្មងទៅ ព្រោះថាឆ្ងាញ់ណាស់។ អ្វីដែលពិសេសនោះសាច់កាប់មានរហូតទៅដល់១០មុខ និងល្បីជាងគេប្រចាំហាងនោះគឺ ជ្រូកខ្វៃទឹកឃ្មុំ និងទាខ្វៃទឹកឃ្មុំ។ ម៉ូយៗ ហ៊ាម៉ាប់ច្បាស់ជាដឹងស្រាប់ហើយ អំពីរសជាតិឆ្ងាញ់ប្លែកមាត់ ដែលអាចធ្វើអោយហ៊ាម៉ាប់លក់ក្នុងមួយថ្ងៃអស់ពី៦០គីឡូ ៧០គីឡូ និងល្បីជាង២០ឆ្នាំមកហើយរហូតមកដល់ពេលនេះ។



ហាង ហ៊ាម៉ាប់ ទេពផន
ទីតាំង៖ ស្តុបទេពផន
លេខទូរសព្ទ៖ 012 25 82 32
ហាង សាច់អាំង យាយសក់ ស
ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។



ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស
ទូរសព្ទ៖ 016 353 030 / 011 353 030 / 012 568 623
ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញុាំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះមិនចេះដាច់ទេ!



ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរសព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA