គ្រាន់តែថាលឺឈ្មោះហាង សាច់ក្រកសាងស្នេហ៍ អ្នកទាំងអស់គ្នាច្បាស់ជាចាប់អារម្មណ៍ហើយមែនអត់? មិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែAdmin ក៏មានអារម្មណ៍បែបនេះដែរ ជាពិសេសពេលដែលបានលឺភ្លាមគឺគិតក្នុងចិត្តថារកបបួល Cr ទៅញ៉ាំសាច់ក្រក និងសាច់គោអាំងនៅទីនេះក្រែងល៎បានសាងស្នេហ៍ភ្ជាប់និស្ស័យដូចឈ្មោះហាង។



ម៉ោះៗ តើអ្នកណាខ្លះធ្លាប់បានមកញ៉ាំអី និងសាងស្នេហ៍នៅទីនេះខ្លះ? បើថានៅទេឆាប់បបួលសំណព្វចិត្តអ្នកទាំងអស់គ្នាមក ព្រោះថាទីនេះមានសាច់ក្រក សាច់គោអាំង និងនំប៉័ងដ៏ឈ្ងុយឆ្ងាញ់ ដែលលក់ជិត១០ឆ្នាំទៅហើយ មានម៉ូយៗយ៉ាងច្រើនឈរចាំទិញជារៀងរាល់ល្ងាច មួយថ្ងៃលក់អស់ជាង ២០០ចង្កាក់ឯណោះ។ ហើយមូលហេតុដែលមានម៉ូយច្រើនបែបនេះក៏ព្រោះតែ សាច់ក្រក គឺធ្វើដោយម្ចាស់ហាងផ្ទាល់តែម្ដងដែលមានរសជាតិឆ្ងាញ់ ឈ្ងុយគ្រឿង និងមានអនាម័យខ្ពស់។ រីឯតម្លៃក៏សមរម្យ សាច់ក្រក ១ចង្កាក់តម្លៃ ២៥០០៛ សាច់គោអាំង ១ចង្កាក់ តម្លៃ ២៥០០៛ ដូចគ្នា។



វឺតៗមកស្គាល់កន្លែងអាចញ៉ាំឆ្ងាញ់មាត់ និងអាចសាងស្នេហ៍ប៉ុណ្ណេះហើយ នៅចាំអីទៀត មើល៎សារេលៃលកណាត់ក្រាស់ ណាត់សំណព្វចិត្តអីមកញ៉ាំមកណា។ គេអាចស្រលាញ់យើងកាន់តែខ្លាំងក៏ព្រោះតែយើង នាំគេមកញ៉ាំរបស់ឆ្ងាញ់ៗនោះអី៕(ហាងបើកចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៨និង៣០នាទីយប់)







ហាង សាច់ក្រកសាងស្នេហ៍
លេខទូរសព្ទ៖ 015 22 11 53 / 012 22 74 81
ទីតាំង៖ ផ្លូវ១៣២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
វីដេអូ៖