អ្នកណាមិនល្បី បាត់ដំបងសម្បូររបស់ឆ្ងាញ់ៗ មិនថាអាហារ ផ្លែឈើ រួមទាំងមានកន្លែងដើរលេងស្អាតៗទៀត។ តែមានធ្លាប់បានទៅសាកកន្លែង ៣ នេះហើយនៅ? អ្នកទៅសាកហើយ ដឹងតែសរសើរកប់ៗមាត់ ព្រោះលក់សុទ្ធតែរបស់ឆ្ងាញ់ៗ។ បើមិនធ្លាប់ស្គាល់ទេ ហើយចង់ទៅ ម៉ោះ! នេះឈ្មោះនិងទីតាំងហាង៖
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយទ្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុម្ម៉ង់ភ្លែត។ ចំណែកពងមាន់ប៊័រអាំងវិញក៏ទំនងមិនចាញ់ខួរដែរ។


ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
លេខទូរសព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស របស់ម្ចាស់ហាងគឺផ្ដោតសំខាន់ទៅលើ ទឹកជ្រលក់ ហឹរឆ្ងាញ់ប្លែកហ្មង។ សំរាប់ហាងនេះមានមុខម្ហូបច្រើនទៀត ដែលទាក់ទងនឹងសាច់ទាមានដូចជា៖ ទាដុត ងាំងូវ, ទាអាំងគីមប៊ូយ, ទាផាកឡូវ, ជើងទាខ និងគុយទាសាច់ទាដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។






ទាដុតអំបិលម្ទេសទួលតាឯក
លេខទូរសព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
បាយគោដុត ដែលអ្នកនៅទីរួមខេត្តបាត់ដំបង គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្ដិ បងប្អូនដែលទៅលេងស្រុកកំណើតរបស់ខ្លួនទៅភ្លក្សនៅទីនោះ ព្រោះអីបាយនេះបើកលក់រាប់ឆ្នាំហើយ នៅតែអាចរក្សាបាននូវភាពល្បីល្បាញ និងរសជាតិនៅឆ្ងាញ់ជាទីគាប់ចិត្តដដែល។ ហើយអ្វីដែលធ្វើអោយអ្នកញ៉ាំបាយនៅទីនោះភ្លេចមិនបាននោះគឺ ខ្ទឹមជ្រក់ដ៏ឆ្ងាញ់។



អាហារដ្ឋាន
R1
បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖
011
24 85 85 / 012 66 56 24
ទីតាំង៖
ភូមិរំចេក៤,
សង្កាត់រតនៈបាត់ដំបង,
ក្រុងបាត់ដំបង