ទើបតែទៅហើយក្តៅៗ ហ៊ុយៗ នៅសប្បាយមិនទាន់អស់ចំហាយទេ។ ប្រាប់តាមត្រង់ ទៅហើយអត់ចង់មកភ្នំពេញវិញទេ ថ្ងៃនេះ admin នឹងមករៀបរាប់ពីដំណើរកំសាន្តមួយកន្លែងឲ្យគ្នាយើងបានដឹង អានហើយ មើលហើយដឹងតែចង់បបួលមិត្តភក្តិទៅដែរហ្មង។


ចូលដំណើររឿងហ្មងទៅ ព្រឹកឡើងជុំគ្នាឡើងឡានចេញពីភ្នំពេញ ចំណាយពេលប្រហែលតែ ២ ម៉ោងកន្លះទេ នឹងទៅដល់ផ្លូវលំមួយ កាត់តាមភូមិអ្នកស្រុករស់នៅ តាមផ្លូវទៅកាន់រីសត យើងចូលញ៉ាំបាយថ្ងៃនៅរមណីយដ្ឋាន មួយកន្លែង ឈ្មោះថា រមណីយដ្ឋានធម្មជាតិម្លេច Mlech Adventure។ ទីនេះមានម្ហូបឆ្ងាញ់ៗ តម្លៃក៏សមរម្យ មានកន្លែងជិះទូកកំសាន្ត ទេសភាព និងខ្យល់អាកាសបរិសុទ្ធល្អណាស់។








រមណីយដ្ឋានធម្មជាតិម្លេច Mlech Adventure
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 016 888 056
ចេញពីញ៉ាំបាយថ្ងៃត្រង់ហើយ ជិះតែបន្តិចដល់គោលដៅល្មម។ ស្រស់ស្រាយណាស់ ស្រ្តេសរត់ចេញពីក្បាលអស់រលីង រីសតមួយនៅក្បែរជើងភ្នំ ជាប់មាត់ទឹក រឹតតែប្លែក នៅទីនេះគេមានជាតង់គេងហៅថាតង់ប្រណិត ១តង់គេងបានគ្នា ២ នាក់ តម្លៃ ៤៥$។ លើសពីនេះ នៅទីនេះមានសេវាចម្អិន និងរៀបចំធ្វើ BBQ ឲ្យយើងមួយចប់។ យើងចង់ទិញអាហាររបស់កន្លែងគេក៏បាន ឬទិញសាច់ទៅខ្លួនឯងក៏បាន ពេលទៅដល់ខាងរីសតនឹងមានសេវាធ្វើ និងរៀបចំឲ្យម៉ាស្អាតហ្មង។ ខ្ជិលអួតច្រើន មើលរូបខ្លួនឯងទៅ៖













ម៉េចដែរឆ្ងល់ហើយមែនអត់ រីសតហ្នឹងឈ្មោះអី ហើយនៅណា? The Safari ស្ថិតនៅ ទំនប់ម្លេច ភូមិត្រពាំងឈើទាល ឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត ដែលនៅជាប់ព្រំប្រទល់កំពត តាកែវ។ ព្រឹកឡើងអើតចេញពីតង់មកយើងនឹងឃើញថ្ងៃរះដ៏ស្រស់ស្អាត មើលឃើញព្រះអាទិត្យបង្ហាញខ្លួនយ៉ាងធំនៅក្នុងទឹក ចំពីមុខតង់យើងគេងតែម្តង។ បរិយាកាសបែបនេះ មានមិនច្រើនទេ កុំភ្លេចទៅសាកណា។
The Safari
ទីតាំង៖ សូមចុចទីនេះ
លេខទូរសព្ទ៖ 087 888 880