ល្មមគ្រប់គ្រាន់ មិនបាច់ទៅណាឆ្ងាយទៀតនោះទេ ព្រោះបើបានស្គាល់កន្លែងនេះហើយ ដឹងតែត្រូវចិត្តហ្មង គ្រឿងសមុទ្រ ខ្ចៅ បង្កង ក្តាម លៀស ងាវ អយស្ទ័រ មានមួយចប់ មិនថាចម្អិនដោយ ស្ងោទឹកដូង ចំហុយឡាំងស៊ឹង ដុត ឬក៏អាំងនោះទេ សុទ្ធតែទំនងឆ្ងាញ់គ្រប់មុខ គ្រាន់តែមើលរួបក៏គួរអោយចង់សាកដែរ ជាពិសេសមានការបញ្ចុះតម្លៃ ៣០% ចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
សម្រាប់ហាង BEST FOOD មានលក់មុខម្ហូបច្រើនណាស់ ជាពិសេសគ្រឿងសមុទ្រតែម្តង មិនថាស្អីក៏មានដែរ មិនតែប៉ុណ្ណោះ គឺទំនងៗថែមទៀតផង បើនិយាយពីរសជាតិទឹកជ្រលក់ប្រចាំហាងវិញ គ្រាន់ឃើញក៏ឃ្លានដែរ មានច្រើនរសជាតិ ជ្រលក់ត្រូវជាមួយមុខម្ហូបគ្រប់មុខ រសជាតិប្លែកហើយឆ្ងាញ់ទៀត ចឹងសម្រាប់ម៉ូយៗដែលស្គាល់ហាងនេះហើយ ដឹងតែមកជាប្រចាំតែម្តង។
មិនមែននិយាយលេងទេ អាចទៅរកសាកបានណា មានច្រើនមុខពិតមែន ចង់ប្រភេទ ចំហុយ ស្ងោ ដុត អាំង មានមួយកំប្លេ ទំនងពេញចិត្តស្តូកគ្រប់មុខ ធានាថាឃើញហើយស្រក់ទឹកមាត់តែម្តង ចឹងមោះរកបបួលមិត្តភក្តិមកសាកម្តងមើល មុនចេញទៅស្រុកកំណើតរៀងខ្លួន ញ៉ាំអោយណាណីម្តងមើល៍៕
ហាង BEST FOOD
លេខទូរសព្ទ៖ 099 92 05 08 / 096 89 20 508
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦១ កែងផ្លូវ១៥០ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
វីដេអូ៖