ស្រេក​ តែ​គុជ​ កាហ្វេ​ ឬ​អី​ក្រឡុក​ត្រជាក់​ៗ​អត់​?​ ហាង​ ៦ ​នេះ​ហ្វ្រី​ដឹក​ឲ្យ​ដល់​ផ្ទះ​ ត្រូវ​ម៉ាច់​ចំ​ពេល​ពិបាក​ចេញ​ក្រៅ​ទៅ​ទិញ

ហ្វ្រីៗ ត្រជាក់ៗ​ដល់​បេះដូង

0
1223

COVID-19 កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ភ្នំ​ពេញ​ សាលា​ក៏​ផ្អាក​លែង​ឲ្យ​ទៅ​រៀន​ ខណៈ​កន្លែង​ធ្វើ​ការ​ខ្លះ​ ក៏​ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ​ដែរ​ ដើម្បី​ការពារ​ការ​​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​។​ ស្ថាន​ភាព​យ៉ាប់​យ៉ឺន​បែប​នេះ​ បើ​ចង់​ទៅ​រក​ទិញ​អី​ញ៉ាំ​ក៏​ពិបាក​​ដែរ​ ព្រោះ​វីរុស​នេះ​ឆ្លង​លឿន​ បើ​ការ​ពារ​និង​អនាម័យ​មិន​ល្អ​ ដឹង​តែ​យ៉ាប់​ហើយ​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​ទៀត​ ស្រេក​អី​ត្រជាក់​ៗ​រហូត​ហ្នឹង​ អស់​បារម្ភ​ ប៉ុន្មាន​ហាង​នេះ​ហ្វ្រី​ដឹក​ជញ្ជូន​ដល់​កន្លែង​ហ្មង​ ដោយ​គ្រាន់​តែ​កុម្ម៉ង់​តាម​ App NHAM24 ទៅ​គេ​យក​មក​ឲ្យ​ហើយ​។​ មាន​ដូច​ជា​ហាង​៖​

KOI The

គ្រាន់​តែ​កុម្ម៉ង់​អស់​ចាប់​ពី​ ៨ ដុល្លារ​ឡើង​ នឹង​មាន​ការ​ហ្វ្រី​ដឹក​ជញ្ជូន​ ១ ដុល្លារ​ភ្លាម​។​ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម​សាខាផ្លូវ​ត្រសក់ផ្អែម សាខាទួលគោក សាខាសាលា IFL សាខាម៉ៅសេទុង សាខាផ្លូវនរោមត្តម សាខាអូឡាំពិក សាខាទូលទំពូង សាខាសន្ធមុក និង សាខាសាលាRule។

An Cha Taiwan Tea

កុម្ម៉ង់​អស់​ចាប់​ពី​ ៨ ដុល្លារ​ឡើង​ នឹង​មាន​ការ​ហ្វ្រី​ដឹក​ជញ្ជូន​ ១ ដុល្លារ​ភ្លាម​។​ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម​ សាខាបឹងកេងកង សាខាសន្ធមុក សាខាទួលគោក សាខាម៉ៅសេទុង សាខាបាក់ទូក សាខាបឹងត្របែក និង សាខាផ្សារPencil។

Kamu Tea Cambodia

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។

Tick Coffee

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។

Noir Coffee

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម​ សាខាផ្លូវ៣៦០ សាខាទួលគោក និងសាខាបាក់ទូក។

Peach Tea

ហ្វ្រី​ដឹក​ជញ្ជូន​ ១០០ ភាគរយ​។ ហ្វ្រីដឹកជញ្ជូន​នៅភ្នំពេញ​តាម សាខាសន្ធម៉ុក និងទួលគោក។​