សាក​រស​ជាតិ​បែប​ចិន​ម្តង​ ស៊ុប​ជូរ​ សាច់​អាំង​ ហឹរ​ៗ​ ២​ កន្លែង​នេះ​តម្លៃ​សមរម្យ​ទេ

ចង់ញ៉ាំ ខលប្រាប់ឲ្យគេយកឲ្យទៅ មានអីពិបាក

0
1884

កន្លែង​ញ៉ាំ​មាន​ច្រើន​ហូរ​ហែរ​ណាស់​ ទាំង​រសជាតិ​ខ្មែរ​ ចិន​ ថៃ​ មាន​គ្រប់​កន្លែង​។​ តែ​សាច់​អាំង​បែប​ចិន​ ២ កន្លែង​នេះ​រសជាតិ​ញ៉ាំ​ហើយ​បំភ្លេច​មិន​បាន​ទេ​។​ បើ​មិន​ហ៊ាន​ចេញ​ក្រៅ​ ខាង​ក្រោម​នេះ​មាន​លេខ​ទូរសព្ទ​តើ​ ខល​ហៅ​ឲ្យ​គេ​ដឹក​ឲ្យ​ទៅ​ ញ៉ាំ​នៅ​ផ្ទះ​ជុំ​គ្នា​ដឹង​តែ​ចែក​បែក​ញើស​ហ្មង​ស្រួល​ខ្លួន​ហ្មង។​

ហាង ​សាច់​អាំង​បែប​ចិន

ពេល​នេះ​ហាង​ក៏​មាន​មី​នុយ​ថ្មី​បន្ថែម​ទៀត​ផង​ដែរ​ មិន​មែន​មាន​តែ​សាច់​អាំង​ទេ​ គឺ​មាន​ទាំង​ស៊ុប​ពពែ​ និង​ស៊ុប​ឆ្អឹង​ជំនី​គោ​ ថែម​ទៀត​។ បើ​និយាយ​ពី​រឿង​រសជាតិ​សាច់​អាំង​វិញ​ឆ្ងាញ់​លែង​និយាយ​ហើយ​ សម្រាប់​ម៉ូយ​ចាស់ៗ​ច្បាស់​ជា​ធ្លាប់​ដឹង​ពី​មុន​មក​ហើយ​ ចំពោះ​ស៊ុប​ដែល​ជា​មីនុយ​ថ្មី​នេះ​ក៏​ឆ្ងាញ់​មិន​ធម្មតា​ដែរ​ គឺ​ថា​ឆ្ងាញ់​ហើយ​ប៉ូវ​កម្លាំង​។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង ​សាច់​អាំង​បែប​ចិន
ទី​តាំង៖ ផ្ទះលេខ១សេ ផ្លូវ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ
លេខ​ទូរសព្ទ៖ 085 266 687
(ហាង​បើក​ពី​ម៉ោង​ ៤​រសៀល​ រហូត​ដល់​ម៉ោង​ ១​យប់)

ហាង សាច់​អាំង​ពិសេស​រស​ជាតិ​បែប​ចិន​

ម្ហូប​ដែល​កំពុង​ពេញ​និយម​ បំផុត​នៅ​ហាង​នេះ​គឺ​ មី​ស៊ុប​ជូរ​ហឹរ​ ជា​មី​ស៊ុប​ដែល​រំ​ងាស់​ពី​ឆ្អឹង​គោ​, ក្នុង​ឈុត​មី​មួយ​ឆ្នាំង​នេះ​ មាន​ដូច​ជា​ ត្រកួន​ស្រស់​ ជ្រក់​ត្រ​កួន​ ពពុះ​សណ្តែក​ ជ្រក់​ត្រពាំង​ និង​សណ្តែក​ដី​ ហើយ​មាន​រស​ជាតិ​ហឹរ​តិចៗ​ និង​ជា​ប្រភេទ​ម្ហូប​ប្រពៃ​ណី​ចិន​។

សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន
សាច់អាំងពិសេសរសជាតិបែបចិន

ហាង សាច់​អាំង​ពិសេស​រស​ជាតិ​បែប​ចិន
ទូរ​ស័ព្ទ៖ 011 531 578
ទី​តាំង៖ ប្លុក​ផ្សារ​កាប់​គោ ​ផ្លូវ​លេខ​ 9