កន្លែងញ៉ាំមានច្រើនហូរហែរណាស់ ទាំងរសជាតិខ្មែរ ចិន ថៃ មានគ្រប់កន្លែង។ តែសាច់អាំងបែបចិន ២ កន្លែងនេះរសជាតិញ៉ាំហើយបំភ្លេចមិនបានទេ។ បើមិនហ៊ានចេញក្រៅ ខាងក្រោមនេះមានលេខទូរសព្ទតើ ខលហៅឲ្យគេដឹកឲ្យទៅ ញ៉ាំនៅផ្ទះជុំគ្នាដឹងតែចែកបែកញើសហ្មងស្រួលខ្លួនហ្មង។
ហាង សាច់អាំងបែបចិន
ពេលនេះហាងក៏មានមីនុយថ្មីបន្ថែមទៀតផងដែរ មិនមែនមានតែសាច់អាំងទេ គឺមានទាំងស៊ុបពពែ និងស៊ុបឆ្អឹងជំនីគោ ថែមទៀត។ បើនិយាយពីរឿងរសជាតិសាច់អាំងវិញឆ្ងាញ់លែងនិយាយហើយ សម្រាប់ម៉ូយចាស់ៗច្បាស់ជាធ្លាប់ដឹងពីមុនមកហើយ ចំពោះស៊ុបដែលជាមីនុយថ្មីនេះក៏ឆ្ងាញ់មិនធម្មតាដែរ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំង។





ហាង សាច់អាំងបែបចិន
ទីតាំង៖ ផ្ទះលេខ១សេ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
លេខទូរសព្ទ៖ 085 266 687
(ហាងបើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១យប់)
ហាង សាច់អាំងពិសេសរសជាតិបែបចិន
ម្ហូបដែលកំពុងពេញនិយម បំផុតនៅហាងនេះគឺ មីស៊ុបជូរហឹរ ជាមីស៊ុបដែលរំងាស់ពីឆ្អឹងគោ, ក្នុងឈុតមីមួយឆ្នាំងនេះ មានដូចជា ត្រកួនស្រស់ ជ្រក់ត្រកួន ពពុះសណ្តែក ជ្រក់ត្រពាំង និងសណ្តែកដី ហើយមានរសជាតិហឹរតិចៗ និងជាប្រភេទម្ហូបប្រពៃណីចិន។




ហាង សាច់អាំងពិសេសរសជាតិបែបចិន
ទូរស័ព្ទ៖ 011
531 578
ទីតាំង៖
ប្លុកផ្សារកាប់គោ ផ្លូវលេខ
9