ស្គាល់នំពពារប្រៃម្ចាស់ដើមអត់? មានឈ្មោះល្បីមិនក្រោម ១០ ឆ្នាំទេ លក់តាំងពីឪពុករហូតដល់កូនទៀត។ ទោះបីជាបើកលក់តាំងពីឆ្នាំ ២០០៧ មកមែន តែភ្ញៀវនៅតែសរសើររសជាតិឆ្ងាញ់ដូចដើម មិនថាភ្ញៀវថ្មី ឬភ្ញៀវចាស់ទេ។ គាត់ថានំនេះ បើគ្រឿងផ្សំពីរមុខក្នុងនំឆ្ងាញ់គឺឆ្ងាញ់ហើយ ២ មុខនោះគឺ ប៉ិកគក់ និងទឹកស៊ុប។ បើកលក់ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៩ យប់ អ្នកលក់ថានំនេះតាមពិតជាអាហារបួសរបស់ជនជាតិចិនទេ តែគាត់បានយកមកច្នៃ ដើម្បីតម្រូវចិត្តអ្នកញ៉ាំ។
សម្រាប់ហាង នំពពារប្រៃ ម្ចាស់ដើម មានលក់ នំគូឆាយ (មូល ជ្រុង ) នំស្នូលត្រាវ នំស្នលប៉ិគក់ (ចំហុយ ឬ ចៀន ) នំបញ្ចុក កំពត ប្រហិតគ្រប់មុខ ប្រហិតសាច់គោ ប្រហិតត្រីឆ្លាត បង្អែម តៅស៊ន
សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន មាន ៖ nham24, foodpanda , muuve, e-gets , wownow , BLOC
ហាង៖ នំពពារប្រៃម្ចាស់ដើម
ទីតាំង៖ ទីតាំង ផ្លូវ ១៤៣កែង ២៧៨ សង្កាត់ បឹងកេងកង២ ក្រោយអតីតរោងកុនគិរីរម្យ ពីស្តុបគិរីរម្យ ១០០ម៉ែត្រ ខាងឆ្វេងដៃ
លេខទូរសព្ទ៖ 089 720 205 /089 960001 / 098 990 061 / 098 990 062