តោះថ្ងៃចុងសប្ដាហ៍ផង សម្រាកពីការងារដេកផ្ទះកុំអោយទំនេរ សាកមករៀនធ្វើសង់ខ្យាល្ពៅញ៉ាំទាំងអស់គ្នា។ ទោះបីកាលៈទេសៈដូចរាល់ថ្ងៃនេះ យើងមិនអាចចេញទៅញ៉ាំអីនៅខាងក្រៅ យើងក៏មិនអាចបណ្ដោយខ្លួនឯងអោយស្គមបានទេ ត្រូវតែរៀនធ្វើម្ហូបធ្វើបង្អែមញ៉ាំអោយបានរាល់ថ្ងៃដើម្បីសុខភាពល្អអនាគតបវររុងរឿង។ តោះ កុំបង្អង់យូរមកមើលពីគ្រឿងផ្សំ និងរបៀបធ្វើសង់ខ្យាល្ពៅ ទាំងអស់គ្នា។
គ្រឿងផ្សំដែលត្រូវមាន៖
- ល្ពៅ
- ខ្ទិះដូង
- ស្ករស
- ពងទា រឺពង់មាន់
- អំបិល
- ស្លឹកតយ តិនច្របាច់យកទឹក (សម្រាប់អ្នកដែលចង់បានក្លិនតយ)
របៀបធ្វើ៖
- យកល្ពៅលាងទឹកអោយស្អាត រួចធ្វើការចោះក្បាលខាងលើដើម្បីឆ្កៀលបណ្ដូល និងគ្រាប់ចេញអោយស្អាត
- យកខ្ទិះដូង ទឹកស្លឹកតយ ដាក់លាយជាមួយស្ករស ពងទា និងអំបិលបន្តិច(ដើម្បីកុំអោយរសជាតិផ្អែមមុតពេក) ហើយវាយបញ្ជូលគ្នាឲ្យឡើង
- បន្ទាប់មកចាក់ចូលក្នុងល្ពៅ និងគ្របអោយបានជិតដូចដើម និងធ្វើការដាក់ចំហ៊ុយរហូតដល់ឆ្អិនរួចជាការស្រេច៕