ធ្លាប់តែទិញសាច់គោអាំងគេញ៉ាំមែនទេ ថ្ងៃនេះសាកប្ដូរមកធ្វើញ៉ាំដោយខ្លួនឯងម្ដងមើល៎

សាច់គោអាំងឆ្ងាញ់

0
3041

ច្បាស់ជាឆ្ងល់ហើយមែនទេ​ ពេលទៅញ៉ាំសាច់គោអាំងនៅកន្លែងគេលក់ម្ដងៗក្នុងចិត្តលួចគិតថាគេធ្វើយ៉ាងម៉េចបានជាមានរសជាតិឆ្ងាញ់បែបនេះ។ ឈប់ឆ្ងល់ទៀតទៅ ថ្ងៃនេះ Admin ចែករំលែកពីរ បីក្បាច់ក្នុងការធ្វើសាច់គោអាំងអោយមានរសជាតិឆ្ងាញ់មិនចាញ់គេ អ្នកលក់ប៉ុន្មាននោះទេ។ គ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះមើលហើយអាចធ្វើញ៉ាំបានណា។

ហាង សាច់ក្រកសាងស្នេហ៍

? គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់គោ ១គីឡូ (យកសាច់ផ្នែកស្មាខាងមុខទៅដល់ឆ្អឹងជំនី ហើយត្រូវហាន់ជាបន្ទះវែងតូចល្មម)
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករស ១០០-១៥០ ក្រាម
  • ទឹកសណ្តែកសៀង ១ស្លាបព្រាបាយ
  • ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ

? របៀបធ្វើ៖

  • យកសាច់គោដាក់ចូលក្នុងចានលាយគ្រឿងមានដូចជា ខ្ទឹមស, អំបិល, ម្សៅស៊ុប ,ស្ករស និងទឹកសណ្តែកសៀង គ្រឿងបុកហើយ (ដាក់សម្រាប់អ្នកដែលចូលចិត្ត) បន្ទាប់មកច្របល់វាបញ្ចូលគ្នាឲ្យចូលគ្រឿងសព្វ
  • បន្ទាប់ពីដាក់គ្រឿងចូលសព្វហើយត្រូវទុករយៈពេលមួយម៉ោងអោយចូលជាតិ ហើយដោតសាច់គោ ជាចង្កាក់ៗ
  • យកសាច់គោដែលបានដោតរួចរាល់ យកមកដាក់អាំងឲ្យឆ្អិនរួចជាការស្រេច។

ដើម្បីអោយកាន់តែឆ្ងាញ់ ពេលដែលអ្នកញ៉ាំត្រូវញ៉ាំមានជ្រក់ ដែលវិធីធ្វើជ្រក់មានដូចខាងក្រោម

? គ្រឿងផ្សំជ្រក់ល្ហុង៖

  • ល្ហុង ១ចំហៀងផ្លៃ (ផ្លែតូចល្មម)ឈូស ឬចិតជាសសៃវែងៗ
  • ត្រសក់ ២-៣ផ្លៃ ចិតជាចំណិតវែង
  • អំបិល កន្លះស្លាបព្រាបាយ
  • ស្ករស ៦ស្លាបព្រាបាយ
  • ទឹកខ្មេះ ៣ស្លាបព្រាបាយ
  • ខ្ទឹមស ៤កំពឹស ចិតជាចំណិតតូចៗ
  • ខ្ទឹមក្រហម ២ដុំ ចិតជាចំណិតតូចៗ

? របៀបធ្វើ៖

  • យកគ្រឿងផ្សំទាំងអស់ខាងលើដាក់ចូលគ្នា រួចធ្វើការច្របល់បញ្ចូលគ្នាឲ្យចូលគ្រឿងសព្វទុករយៈពេលកន្លះថ្ងៃ រឺមួយថ្ងៃដើម្បីអោយចូលជាតិឆ្ងាញ់ រួចជាការស្រេច៕
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍
ហាង សាច់ក្រកសាងស្នេហ៍