បាយទ្រាប​ រឺទ្រាបបាយ អ្នកចូលចិត្តញ៉ាំ គួរតែសាករៀនធ្វើញ៉ាំដោយខ្លួនឯងម្ដង

រៀនធ្វើ បាយទ្រាប​ រឺទ្រាបបាយ ឈ្ងុយឆ្ងាញ់

0
1892

បាយទ្រាប​ រឺទ្រាបបាយ គឺជាបង្អែមដែលឈ្ងុយឆ្ងាញ់ ភាគច្រើននៃអ្នកទាំងអស់គ្នាច្បាស់ជាចូលចិត្តញ៉ាំ។ បង្អែម ដែលឆ្ងាញ់មួយមុខនេះ​ ចំពោះការធ្វើក៏មិនសូវស្រួលប៉ុន្មានដែរ តែបើតាំងចិត្តថាធ្វើច្បាស់ជាបានញ៉ាំឆ្ងាញ់មាត់។ Admin ថាគួរតែរៀនធ្វើញ៉ាំ ព្រោះថាថ្ងៃចុងសប្ដាហ៍បែបនេះ កុំទុកពេលទំនេរចោល ត្រូវតែធ្វើខ្លួនអោយរវល់ហើយបានញ៉ាំឆ្ងាញ់ទៀតទើបល្អ។ របៀបធ្វើ និងគ្រឿងផ្សំសម្រាប់ធ្វើមាននៅខាងក្រោមនេះណា៖

? គ្រឿងផ្សំដែលត្រូវមាន៖

  • អង្ករ​ដំណើ​ប កន្លះ​គីឡូ
  • ខ្ទិះដូង កន្លះ​លីត្រ
  • ល្ង​លីង ២ ទៅ ៣ស្លាបព្រា​បាយ
  • ស្ករត្នោត កន្លះ​គីឡូ រឺអាចតិចជាងនេះ បើមិនសូវចូលចិត្តផ្អែម
  • អំបិល បន្តិច
  • សាច់ដូង តាម​ចំណូលចិត្ត

? របៀបធ្វើ៖

  • យក​អង្ករ​ដំណើ​ប​ទៅ​ដាំ ឬ​ចំហុយ​អោយយ​ឆ្អិន (កុំអោយយជ្រាយ​ពេក) រួច​ទុក​មួយអន្លើ
  • ដាក់​ឆ្នាំង​នៅលើ​ភ្លើង រួច​ដាក់​ស្ករត្នោត​ចូល កូររហូតដល់​ពុះ ដាក់​អំបិល​ចូល​បន្តិច ហើយ​ចាក់ទឹកខ្ទិះដូង​ចូល ធ្វើការកូរទឹក​ខ្ទិះ និង​ស្ករ​នោះ​រហូតដល់ឡើង​ក្លិន ឈ្ងុយ រួច​ចាក់​បាយដំណើប​ចូល
  • កូរ​បាយដំណើប និង​ទឹក​ស្ករ​អោយរលាយ​ចូលគ្នាសព្វ និងបន្ត​កូរ​រហូតដល់​បាយដំណើប​នោះ​ដាច់ទឹក ស្ងួត​បាយ (ត្រូវ​កូរ​វាអោយបានជាប់ បើ​មិន​ដូច្នេះទេ​បាយដំណើប​អាច​នឹង​ខ្លោច)
  • លុះ​ពេល ដែល​បាយដំណើប​ដាច់ទឹក​ហើយត្រូវ​ដួស​វា​មក​ដាក់​លើ​ថាស ហើយ​សង្កត់​វា​ឱ្យណែន រួច​រោយល្ងរ និង​កោស​សាច់ដូងដាក់​ពីលើ​រួចជាការ​ស្រេច៕