និយាយពីប្រហិតសាច់គោ យកទៅធ្វើអីក៏ឆ្ងាញ់ដែរ យកទៅចៀន ដាក់ស៊ុប ឆឹង រឹតឆ្ងាញ់។ តែបើទិញគេ ប្រាកដជាខ្លាចប៉ះរបស់មិនសុទ្ធ ឬមិនល្អហើយមែនអត់ ចុះបើរៀនធ្វើខ្លួនឯងញ៉ាំវិញម៉េចដែរ ឆ្ងាញ់ហើយដឹងតែសាច់គោសុទ្ធហ្មង។
គ្រឿងផ្សំ៖
- សាច់គោ កន្លះគីឡូ
- ម្សៅពោត ១៥ក្រាម
- ម្សៅដុត(Banking powder) ១ស្លាបព្រាកាហ្វេ
- ទឹក ៥០មីលីលីត្រ
- ទឹកត្រី ១ស្លាបព្រាបាយ
- អំបិល ១០ក្រាម
- ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
គ្រឿងផ្សំ៖
១. ហាន់សាច់គោជាដុំៗតូចល្មម រួចយកទៅកិនឲ្យម៉ដ្ឋល្អ
២. លាយទឹក ទឹកត្រី អំបិល ម្រេចម៉ដ្ឋ ម្សៅពោត និងម្សៅដុតលាយចូលគ្នាឲ្យសព្វ
៣. បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់ចានគ្របទុកដាក់ចូលទូរទឹកកករយៈពេល ១០នាទី
៤. ដាក់ឆ្នាំងដាំទឹកឲ្យពុះសិន រួចបិទភ្លើង(បើដាក់ចូលស្ងោរពេលទឹកកំពុងពុះ ប្រហិតនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងទុកឲ្យប្រហិតអណ្តែតឡើងសិន
៥. បន្ទាប់មកស្រង់ដាក់ត្រាំទឹកកក ឬទឹកត្រជាក់ធម្មតាមួយសន្ទុះ រួចស្រង់ចេញជាការស្រេច។ អាចយកដាក់រក្សាទុកក្នុងទូរទឹកកកបាន៕