កំពូលអាហារទាំង ៦ មានប្រសិទ្ធជួយសម្រកគីឡូ

កំពូលអាហារ ៦ មុខ

0
1393

ដោយ​សារ​តែ​ចង់​សម្រក​គីឡូ​មនុស្ស​ជា​ច្រើន​បាន​ប្រើ​វិធី​តមអាហារ​ កាត់​បន្ថយ​ការ​ញ៉ាំ​ និង​មិន​ហ៊ាន​ញ៉ាំ​អី​ស្ទើរ​គ្រប់​មុខ​។​ អ៊ីចឹង​បាន​ជា​ភាគ​ច្រើន​គ្មាន​នរណា​អាច​សម្រេច​ផែន​ការ​សម្រក​គីឡូ​បាន​ ដោយ​សារ​តែ​ទ្រាំ​មិន​ញ៉ាំ​មិន​បាន​។​ តែ​បើ​ប្រាប់​ថា​មាន​កំពូល​អាហារ​ដែល​យើង​អាច​ញ៉ាំ​បាន​ច្រើន​ អំឡុង​ពេល​ចង់​សម្រក​ទម្ងន់​ជឿ​អត់​?​ កុំ​ទាន់​ជឿ​ក៏​បាន​មើល​ការ​បក​ស្រាយ​ខាង​ក្រោម​សិន​៖​

១. ត្រី​

ត្រី​ជា​ប្រូតេអ៊ីន​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ពេល​ចង់​សម្រក​គីឡូ​។​ វា​ក៏​មាន​ អូមេហ្គា​ ៣ ដែល​ជួយ​ការ​ពារ​សុខភាព​បេះដូង​ និង​កាត់​បន្ថយ​ជំងឺ​បេះដូង​បាន​ដែរ​។​

Balik Yemekleri Yöresel , Kolay ve Lezzetli Türk Yemek Tarifleri

២. គ្រាប់​ធញ្ញ​ជាតិ

មិន​ថា​ សណ្តែក​ដី​ សណ្តែក​សៀង​ គ្រាប់​អាលមុន​ ក៏​ដោយ​សុទ្ធ​តែ​មាន​ប្រភព​ប្រូតេអ៊ីន​ល្អ​ ដែល​មាន​លាយ​ជា​មួយ​ជាតិ​កាក​សរសៃ​។​

Nut, Nuts, Nuts & Nuts | Pittman & Davis

៣. ប្រេង​អូលីវ

អ្នក​ណា​និយាយ​ថា​ដើម្បី​សម្រក​គីឡូ​បាន​ មិន​ត្រូវ​ញ៉ាំ​ប្រេង​?​ ប្រេង​អូលីវ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ល្អ​ ដែល​ជួយ​ឲ្យ​រាង​កាយ​រឹង​មាំ​។​ វា​ក៏​មាន​វីតាមីន E សារ​ជាតិ​ polyphenols ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​បាន​ដែរ​។​

Extra virgin olive oil standard of identity needed to tackle ...

៤. ស្រូវ​សាលី

ស្រូវ​លាលី​មាន​ទាំង​ជាតិ​កាក​សរសៃ​រលាយ​ និង​មិន​រលាយ​ក្នុង​ទឹក​ និង​សម្បូរ​វីតាមីន​ B ច្រើន​ ថែម​ទាំង​មាន​រ៉ែ​អំបិល​ និង Phytonutrient ដូច​នេះ​វា​អាច​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល​មិន​ល្អ​ក្នុង​រាង​កាយ​ ហើយ​ការ​ពារ​រាង​កាយ​ពី​ហានិភ័យ​ជំងឺ​បេះ​ដូង​ និង​ទឹក​នោម​ផ្អែម​បាន​ផង​ដែរ​។​

5 maravillosos tratamientos con avena para la piel - El ...

៥. យ៉ាអួ

យ៉ាអួ​មាន​ផ្ទុក​កាល់ស្យូម​ និង​ប្រូតេអ៊ីន​ល្អ​។​ វា​ក៏​មាន​សារជាតិ​ល្អ​ៗ​ច្រើន​ដូច​ជា​ Probiotic ដែល​ជា​បាក់​តេរី​ល្អ​ ជួយ​ការ​រាង​កាយ​ពី​វីរុស​បង្ក​ជំងឺ​ ហើយ​ក៏​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ធ្វើ​ការ​បាន​ល្អ​ដែរ​។

របៀប ញ៉ាំ យ៉ាអួ ឲ្យ មាន ប្រសិទ្ធភាព ខ្ពស់ ...

​៦. ប៉េង​បោះ​

ប៉េង​ប៉ោះ​មាន​វីតាមីន​ C ច្រើន​ ពេល​ញ៉ាំ​ឆៅ​។​ និង​មាន​ជាតិ​ Lycopene ច្រើន​ពេល​ចម្អិន​ឆ្អិន​ ហើយ​ Lycopene​ ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។

12th Annual Capay Tomato Festival | CropMobster Community Exchange ...