ថ្ងៃឈប់សម្រាកបែបនេះច្បាស់ជាមានអ្នកគេងផ្ទះច្រើនហើយ ព្រោះមិនទាន់ហ៊ានចេញដើរកម្សាន្តនៅឡើយស្របពេលស្ថានការណ៍កូវីដនៅមិនទាន់រលាយបាត់។ សម្រាប់អ្នកដេកផ្ទះគ្នាយើង ថ្ងៃនេះសាកមកធ្វើស្ងោរជ្រក់បង្កងញ៉ាំទាំងអស់គ្នា ព្រោះថាឆ្ងាញ់ណាស់ណាគ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើមាននៅខាងក្រោមនេះអាចមើល និងស្លរតាមបានម៉ាអ៊ែមណា។
គ្រឿងផ្សំដែលត្រូវមាន៖
- បង្កង កន្លះគីឡូ
- ទឹក ៨០០មីលីត្រ
- ផ្សិតចម្បើង ១ខាំកន្លះ
- ប៉េងប៉ោះ ២ខាំ
- គល់ស្លឹកគ្រៃ
- ក្រូចឆ្មា
- ម្ទេស
- រំដេង
- ខ្ទឹមស
- ស្លឹកក្រូចសើច
- ជីវ៉ាន់ស៊ុយ
- ជីរណា
- ជីនាងវង
- ស្លឹកខ្ទឹម
- ដុំស៊ុបខ្នរ ២ដុំ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- ស្ករស ១ស្លាបព្រាកកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា កន្លះកូនពែង
វីដេអូបង្រៀនធ្វើ៖